ល្អ​! ​លីគ​កំពូល​កម្ពុជា​នៅ​រដូវ​កាល​នេះ ​នឹង​មិន​ប្រើ​ពហុ​កីឡដ្ឋាន​ជាតិ​ទេ

  • 2019-03-06 04:47:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បើ​តាម​លោក ឆាង ពិសិដ្ឋ ​និយាយ​ក្នុង​សន្និសីទកាសែត​មុន​នេះ គឺ​លីគ​កំពូល​កម្ពុជា ​នឹង​មិន​ប្រើ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ទៀត​ទេ។

ដោយ​ក្លឹប​ទាំង​១៤​នឹង​ប្រើ​ប្រាស់​កីឡដ្ឋាន​របស់​ខ្លួន​ទាំង​អស់ គឺ ក្រោន ​ប្រើ RSN ​វិសាខា ​ប្រើ​កីឡដ្ឋាន​វិសាខា ​ក្រសួង​ការពារ​ជាតិ​ប្រើ ស្ដាត​ចាស់ អាស៊ីអឺរ៉ុប​ប្រើ ​AEU ​ប៉ូលិស​ប្រើ​ទីលាន 7NG ​ថៃហ្គ័រ ​ប្រើ​កីឡដ្ឋាន​នៅ​សៀមរាប ស្វាយ​រៀង ​ប្រើ​កីឡដ្ឋាន​ស្វាយ​រៀង ​អគ្គិសនី ​ប្រើ​កីឡដ្ឋាន​អគ្គិសនី ​សូលទីឡូ​អង្គរ ​ប្រើ​កីឡដ្ឋាន​សៀមរាប គីរីវង់​សុខសែន​ជ័យ ​ប្រើ​កីឡដ្ឋាន​ខេត្ត​តាកែវ ​កំពង់​ចាម ​ប្រើ​កីឡដ្ឋាន ប៊ុនរ៉ានី ហ៊ុនសែន ​មេមត់ យុវជន​បាទី ប្រើ​កីឡដ្ឋាន​នៅ​ទន្លេ​បាទី ​និង​បឹង​កេត ប្រើ​កីឡដ្ឋាន​បឹង​កេត ប៉ុន្តែ​ត្រូវ​ការ​ពេល​បន្តិច​ទៀត ​ទើប​ប្រើ​បាន។

សូម​បញ្ជាក់​ថា​លីគ​កំពូល​កម្ពុជា​នឹង​ចាប់​ផ្ដើម​ប្រកួត​នៅ​ថ្ងៃ​ទី​១៦​ខែ​មីនា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ​ហើយ៕

អត្ថបទ៖ មុន្នីរម្យ