Ole៖ វា​មិនមែន​ជា​រឿង​មិន​អាច​ទៅ​រួច​ទេ​ក្នុង​ការ​ឡើង​ទៅ​វគ្គ​បន្ត UCL

  • 2019-03-06 13:53:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប​ Manchester United បណ្ដោះអាសន្ន​លោក Ole Gunnar Solskjaer បាន​លើកឡើង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា វា​មិនមែន​ជា​រឿង​មិន​អាច​ទៅ​រួច​ទេ​ ក្នុង​ការ​បំបាក់​ក្លឹប​ Paris Saint-Germain និង​ឡើង​ទៅ​វគ្គ​៨ក្រុម​ UEFA Champions League។

លោក​បាន​និយាយ​ថា​៖ " គ្រាប់​បាល់​តែង​តែ​ផ្លាស់​ប្ដូរ​អ្វី​គ្រប់​យ៉ាង។ យើង​ត្រូវ​តែ​រក​បាន​គ្រាប់​ទី ១ បន្ទាប់​មក​អ្វី​ៗ​នឹង​កើត​មាន​ឡើង​ " ។

លោក​បាន​បន្ត​ថា​៖ " វា​មិន​មែន​ជា​រឿង​ដែល​មិន​អាច​ទៅ​រួច​ទេ គ្រាន់​តែ​វា​ពិបាក​ជាង​មុន។ គ្រប​គ្នា​ដឹង​ថា​យើង​អាច​សម្រេច​បាន។ ក្នុង​ Champions League មាន​ក្រុម​ជា​ច្រើន​ធ្វើ​ជា​ឧទាហរណ៍​ ក្នុង​ការ​ផ្លាស់​ប្ដូរ​លទ្ធផល​បែប​នេះ " ។

ក្លឹប​ Manchester United នឹង​ប៉ះ​ក្លឹប​យក្ស​បារាំង​ PSG នៅ​ប្រកួត​វគ្គ ១៦​ក្រុម​ចុង​ក្រោយ UEFA Champions League ជើង​ទី ២ ក្នុង​ទឹកដី​ទីក្រុង​ប៉ារីស ដោយ​មិន​មាន​វត្តមាន​ Paul Pogba (ជាប់​បម្រាម) និង​កីឡាករ​ ១០​រូប​ផ្សេង​ទៀត​ដែល​មាន​របួស៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី