Man Utd សាងប្រវត្តិសាស្ត្រវាយបកទម្លាក់ PSG ដើម្បីឡើងវគ្គ៨ក្រុម

  • 2019-03-06 22:56:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United ទីបំផុតបានឡើងទៅវគ្គ៨ក្រុមចុងក្រោយ UEFA Champions League ក្រោយយកឈ្នះ Paris Saint Germain ដោយលទ្ធផលសឹងមិនគួរឲ្យជឿដោយលទ្ធផល ៣ទល់នឹង១។

ជើងមុននៅទឹកដី Old Trafford ក្រុមបិសាចក្រហមបានបរាជ័យដោយលទ្ធផល ២-០ ដូច្នេះការស៊ុត៣គ្រាប់នៅទឹកដីបារាំង សឹងតែគ្មាននរណាគិតថាពួកគេអាចធ្វើបានឡើយ។ លទ្ធផលទាំងពីរជើងក្រុមទាំងពីរស្មើគ្នា ៣-៣ ប៉ុន្តែយោងតាមរូបមន្ត Away Goal គឺ United ជាអ្នកឡើងទៅវគ្គបន្តព្រោះមាន គ្រាប់ក្រៅដីច្រើនជាង។

Romelu Lukaku គឺជាអ្នករកគ្រាប់ឲ្យក្រុមភ្ញៀវបានមុនតាំងតែ ២នាទីដំបូង ប៉ុន្តែ Juan Bernat តាមស្មើឲ្យ PSG បានវិញនៅ១០នាទីបន្ទាប់។ យ៉ាងណា United បានបន្ថែម២គ្រាប់ទៀតដើម្បីទម្លាក់ក្រុមជើងខ្លាំងបារាំងស៊ុតបញ្ចូលទីដោយ Lukaku ដដែលនៅនាទី ៣០ និង Rashford នៅនាទី៩០ ដោយបាល់ប៉េណាល់ទី៕

អត្ថបទ៖ វីរ័ត្ន