Neymar ថា​បាល់​ទី​៣​​របស់​ Man Utd មិន​សម​ជា​បាល់​ប៉េណាល់ទី​សោះ​​

  • 2019-03-07 02:10:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neymar បាន​ហៅ​ការ​សម្រេច​ចិត្ត​របស់​អាជ្ញាកណ្ដាល​ថា​ជា​រឿង​​ "អាម៉ាស់" ដែល​ផ្ដល់​បាល់​ប៉េណាល់ទី​ចុង​ម៉ោង​ឲ្យ​ Manchester United វាយ​បក​ទម្លាក់​ Paris Saint Germain នៅ​ UEFA Champions League។​

កាល​ពី​ជើង​ទី​មួយ​ Paris បាន​យក​ឈ្នះ​​ ២​-០ នៅ​ Old Trafford ធ្វើ​ឲ្យ​​ក្ដី​សង្ឃឹម​ឡើង​វគ្គ​៨​ក្រុម​របស់​ពួក​​គេ​សឹង​តែ​មាន​៩០​%​ទៅ​ហើយ​ តែ​ប្រកួត​យប់​មិញ​ Man Utd បាន​យក​ឈ្នះ​ Paris ៣-១​ វិញ​ដើម្បី​ឡើង​វគ្គ​បន្ត​ដែល​គ្មាន​នរណា​នឹក​ស្មាន​ដល់​ទាល់​តែ​សោះ។​

យ៉ាង​ណា​ Neymar ដែល​អង្គុយ​មើល​ក្រុម​របស់​ខ្លួន​លេង​ពី​កន្លែង​អ្នក​គាំទ្រ​បាន​ប្រតិកម្ម​ចំពោះ​បាល់​ប៉េណាល់ទី​របស់​ Marcus Rashford ថា​មិន​សក្ដិសម​ទាល់​តែ​សោះ​។ "តើ​អាជ្ញាកណ្ដាល​ពិន័យ​បាល់​នោះ​ដោយ​របៀប​ណា? វា​ប៉ះ​ខ្នង​ មិន​មែន​ដៃ​ទេ" ខ្សែ​ប្រយុទ្ធ​វ័យ​២៧​ឆ្នាំ​បង្ហោះ​លើ​ Instagram ដូច្នេះ។

គួរ​រម្លឹក​ថា​ លទ្ធផល​​សរុប​របស់​ក្រុម​ទាំង​ពីរ​គឺ​ ៣-៣ ប៉ុន្តែ​ Manchester United ឡើង​ដោយ​យោង​តាម​រូប​មន្ត​ Away Goal គឺ​មាន​បាល់​ក្រៅ​ដី​ច្រើន​ជាង​រហូត​៣​គ្រាប់៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ វីរ័ត្ន