អស្ចារ្យ​មែន! ក្រុម​ស្រី​ស្អាត​ដ៏​ល្បី​របស់​ថៃ BNK48 ចេះ​ច្រៀង​ភាសា​ខ្មែរ​បទ "ស្នេហ៍​ឆ្លង​វេហា" ទៀត!

  • 2019-03-07 08:27:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​តារា​ចម្រៀង​ស្រី​ល្បីឈ្មោះ​បំផុត​មួយ​របស់​ថៃ BNK48 បាន​បង្ហាញ​ខ្លួន​នៅ​ប្រទេស​កម្ពុជា​លើក​ដំបូង​បំផុត​នា​ថ្ងៃ​ម្សិលមិញ ដើម្បី​ចុះ​កិច្ច​ព្រមព្រៀង​គ្នា​ជា​ផ្លូវ​ការ​ជាមួយ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥។

នៅ​ក្នុង​កម្មវិធី​ចុះ​ហត្ថលេខា​នោះ ក្រុម​ស្រី​ស្អាត បាន​សម្ដែង​ជូន​អ្នក​គាំទ្រ​របស់​ពួក​គេ ដោយ​ច្រៀង​រាំ​បទ​ចម្រៀង​ជា​ច្រើន​បទ សុទ្ធ​ជា​បទ ទទួល​បាន​ការ​ពេញ​និយម ស្រប​ពេល​ពួក​គេ ក៏​ទើប​នឹង​ចេញ​វីដេអូ​ចម្រៀង​ថ្មី​របស់​ពួក​គេ "Beginner” ផង​ដែរ។

គួរ​ឲ្យ​ចាប់​អារម្មណ៍ ក្រុម​ដែល​មាន​សមាជិក​ដល់​ទៅ ៥១​នាក់(មក​កម្ពុជា​៦នាក់)នោះ បាន​រួម​គ្នា​ច្រៀង​បទ​ចម្រៀង​របស់​ខ្មែរ​យើង​មួយ​បទ​មាន​ចំណង​ជើង​ថា "ស្នេហ៍​ឆ្លង​វេហា" សំនៀង​ដើម​លោក ស៊ិន ស៊ីសាមុត និងអ្នក​ស្រី ឌី សាវ៉េត ដោយ​ដក​ស្រង់​ចេញ​ពី​ភាពយន្ត​រឿង "ជីវិត​ផ្សង​ព្រេង" ដែល​មាន​ពាក់​ព័ន្ធ​នឹង​ប្រទេស​ទាំង​ពីរ កម្ពុជា-ថៃ។

តំណាង​ក្រុម BNK48 កញ្ញា Cherprang បាន​ឲ្យ​ដឹង​ថា ទម្រាំ​បាន​ច្រៀង​បទ​ចម្រៀង​ខ្មែរ​មួយ​បទ​នេះ​បាន​ប៉ុណ្ណេះ ពួក​គេ​បាន​រៀន​ច្រៀង​រយៈ​ពេល១​សប្ដាហ៍​ឯណោះ។ Cherprang បញ្ជាក់​ថា ពួក​គេ​ចិត្ត​បទ​ចម្រៀង​នេះ ទើប​នាំ​គ្នា​ច្រៀង និង​បាន​តាំង​ចិត្ត​ទៀត​ថា ក្រោយ​ពេល​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ នាង​នឹង​ខិត​ខំ​រៀន​បទ​ចម្រៀង​របស់​ខ្មែរ​ផ្សេង​ៗ​បន្ត​បន្ទាប់​ទៀត​នា​ពេល​ខាង​មុខ។

តោះ...មើល​ទស្សនា​ទាំង​អស់​គ្នា ពួក​គេ​ច្រៀង​បទ​យើង​បាន​ល្អ​ប៉ុណ្ណា!

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម