ត្រាំឆ្លើយតបដូចម្ដេចខ្លះ ក្រោយលេចឮថាកូរ៉េខាងជើងសង់ទីតាំងបាញ់មីស៊ីលឡើងវិញ?

  • 2019-03-07 06:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​កូរ៉េខាងជើង​ ត្រូវ​បាន​រាយការណ៍​ថា​កំពុង​តែ​សាងសង់​កន្លែង​បាញ់​រ៉ុកកែត​របស់​ខ្លួន​ឡើង​វិញ​បើ​ទោះ​បី​ជា​សន្យា​ថា​នឹង​លប់បំបាត់​ចោល​ក៏​ដោយ។

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជា​មួយ​សារព័ត៌មាន​ Yonghap ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា "ខ្ញុំ​នឹង​អាក់អន់​ស្រពន់​ចិត្ត​ខ្លាំង​ណាស់ ប្រសិន​បើ​រឿង​នេះ​កើត​ឡើង​ពិត​ប្រាកដ​មែន។ ប៉ុន្តែ​យើង​នឹង​រង់ចំាំ​មើល​ទាំង​អស់​គ្នា ដោយ​សារ​នេះ​ជាការរាយការណ៍​ភ្លាម​ៗ​ពេក ហើយ​ខ្ញុំ​គិត​ថា​នៅ​ទីបំផុត​វា​នឹង​ត្រូវ​បាន​ដោះ​ស្រាយ។” យ៉ាង​ណា​មិញ ទីប្រឹក្សាសន្តិសុខជាតិ​លោក John Bolton បានព្រមានកាលពីថ្ងៃអង្គារថា អាច​នឹង​មាន​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​បន្ថែម​ទៀត​ប្រសិនបើកូរ៉េខាងជើងមិនលុបចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។

គួរ​ឲ្យ​ដឹង​ថា រូបភាព​ពី​ផ្កាយ​រណប​ ត្រូវ​ថត​បាន​រយៈ​ពេល​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​កិច្ច​ពិភាក្សា​រវាង​មេដឹក​នាំ​កូរ៉េខាង​ជើង​ជាមួយ​ប្រធានាធិបតី​អាមេរិក​ក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម ដោយ​បង្ហាញ​ថា​ទីតាំងបាញ់​មីស៊ីល​ឈ្មោះ​ Tongchang-ri កំពុង​ត្រូវ​បាន​សាង​សង់​ឡើង​វិញហើយ​មាន​ដំណើរ​ការ​ទៅ​មុខ​យ៉ាង​ឆាប់​រហ័ស៕

ចុចអាន ៖

ប្រភព៖ Channelnewsasia   ប្រែសម្រួល ៖ រ័ត្ន