រកឃើញកន្លែងបូជាយញ្ញមនុស្សច្រើនបំផុត កាលពីសតវត្សទី១៥នៅប្រទេសប៉េរូ

  • 2019-03-07 08:42:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាក​សព​ក្មេង​ៗ​រាប់​រយ​នាក់ និង​សត្វ​ឡាម៉ា​ត្រូវ​បាន​រក​ឃើញ​នៅ​ទីតាំង​បូជាយញ្ញ​ដ៏​ធំ​បំផុត​មួយ​កាល​ពី​សតវត្ស​ទី ១៥​ក្នុង​ប្រទេស​ប៉េរូ។

យោង​តាម​ការ​វិភាគ​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ស្រី​ជាង ១៤០​នាក់​អាយុ​ចន្លោះ​ពី ៥-១៤​ឆ្នាំ ត្រូវ​បាន​សម្លាប់​ដើម្បី​ជា​ការ​បូជាយញ្ញ​ដល់​ព្រះ​ក្នុង​សាសនា​មួយ​ដែល​ឥឡូវ​បាន​បាត់​បង់​ទៅ​ហើយ។ ក្មេង​ៗ​ទាំង​នោះ ត្រូវ​បាន​គេ​វះ​យក​បេះដូង​នៅ​ក្នុង​ពិធី​បូជាយញ្ញ​ដើម្បី​ជា​ការ​ថ្វាយ​ដល់​ព្រះ។ ទីតាំង​នេះ មាន​ឈ្មោះ​ថា Huanchaquito-Las ដែល​មាន​ជិត ៧០០ម៉ែត្រ​ការ៉េ និង​មាន​ចម្ងាយ​ជាង ២គីឡូម៉ែត្រ​ពី​រដ្ឋធានី Chan Chan ដែល​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​យូណេស្កូ។

គួរ​ឲ្យ​ដឹង​ថា ការ​សិក្សា​ពី​ទីតាំង​បូជាយញ្ញ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​រយៈ​ពេល ៦​ឆ្នាំ​ក្រោយ​ពេល​ជីក​រក​ឃើញ ដោយ​អនុញ្ញាត​ឲ្យ​អ្នក​ជំនាញ​អាច​សិក្សា​បន្ថែម​ពី​ការ​បូជាយញ្ញ​កូន​ក្មេង​កាល​ពី​សម័យ​បុរាណ និង​ធ្វើ​ឲ្យ​ពិភពលោក​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង៕

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន