ប្លែកពីសព្វដង! មិនទាន់បង្ហើបគម្រោងបទថ្មី SWSB បែរជាប្រកាសជូនកាដូរំជួលចិត្តឲ្យអ្នកគាំទ្រ

  • 2019-03-08 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុនចូលឆ្នាំថ្មីរាល់ដងធ្លាប់តែឃើញ SmallWorld SmallBand បញ្ចេញគម្រោងនានាពីចម្រៀងថ្មី តែមុននេះបន្តិច សំណព្វចិត្តយុវវ័យទាំង ៤ បែរជាបានបង្ហើបតម្រុយពីគម្រោងពិសេស១ ដែលខុសប្លែកពីបេសកកម្មរាល់ដង។

ក្នុងវីដេអូខ្លីមួយ យុវជនពោរពេញដោយថាមពលទាំង ៤ នាក់បានបញ្ជាក់ថា ខ្លួនកំពុងសហការជាមួយក្រុមហ៊ុន កូកា-កូឡា ដើម្បីរៀបចំគម្រោងមួយដែលធានាថាពិសេសសម្រាប់ប្រជាជនខ្មែរ។ យ៉ាងនេះក្ដី ក្រុមចម្រៀងខាងលើមិនទាន់លម្អិតពីគម្រោងថ្មីនេះនៅឡើយទេ ដោយគ្រាន់តែសុំចិត្តឲ្យអ្នកគាំទ្រ រង់ចាំស្ដាប់ដំណឹងល្អក្នុងពេលឆាប់ៗខាងមុខ។

ចង់ដឹងថាជាគម្រោងអ្វី ហើយពិសេសយ៉ាងណាអត់? អ៊ីចឹងកុំភ្លេច តាមដានជាមួយពួកគេ នៅប៉ុន្មានថ្ងៃខាងមុខទៀត!

ទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម