ការ​ពិត​ខ្លះ​ៗ​ក្រោយ​ពី​ Man Utd ទម្លាក់​ PSG កាល​ពី​យប់​មិញ​នេះ

  • 2019-03-07 11:43:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាង​ក្រោម​នេះ ជា​ការ​ពិត​ខ្លះ​ៗ​កើត​ឡើង​កំឡុង​ពេល និង​ក្រោយ​ពេល​ប្រកួត​រវាង​ក្លឹប​ Manchester United និង​ក្លឹប​ Paris Saint-Germain៖

១. ក្លឹប​ Manchester United ក្លាយ​ជា​ក្លឹប​ទី១​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​អាច​ឡើង​ទៅ​វគ្គ ៨​ក្រុម​នៃ UEFA Champions League ក្រោយ​ពី​ចាញ់​ចំនួន​ ២​គ្រាប់​នៅ​ក្នុង​ដី កាល​ពី​ជើង​ទី១។

២. ៣គ្រាប់​ដែល​ក្លឹប​បិសាច​ក្រហម​ស៊ុត​ចូល​ ក្លឹប​ Paris Saint-Germain កើត​ឡើង​ពី​ការ​ស៊ុត​ចំ​គោលដៅ​ចំនួន ៤​ដង​ប៉ុណ្ណោះ ដោយ​ក្នុង​នោះ​មាន​កំហុស​របស់​អ្នក​ចាំ​ទី​ចាស់​វស្សា​ Gianluigi Buffon ចំនួន ២​លើក។

៣. ក្លឹប​ PSG បាន​ចាញ់​ ៧​ប្រកួត​ ក្នុង​ចំណោម​ ១២ប្រកួត​ចុង​ក្រោយ​នៃ​វគ្គ​ជម្រុះ​ក្នុង​ព្រឹត្តិការណ៍​ UEFA Champions League (ឈ្នះ ៤ដង​ និង​ស្មើ​ ១​ដង) ហើយ​ក្លឹប​បារាំង​មួយ​នេះ​ធ្លាក់​ត្រឹម​វគ្គ​ ១៦​ក្រុម​ចំនួន ៣​ឆ្នាំ​ជាប់​ៗ​គ្នា​ហើយ។

៤. គ្រាប់​បាល់​ ១១​ម៉ែត្រ​របស់​ ខ្សែ​ប្រយុទ្ធ​ក្លឹប​ Manchester United កីឡាករ​ Marcus Rashford ជា​គ្រាប់​បាល់​ប៉េណាល់ទី​លើក​ដំបូង​បង្អស់​ក្នុង​ក្លឹប​អាជីព​របស់​គេ។

៥. កីឡាករ​ Mason Greenwood បាន​ក្លាយ​ជា​កីឡាករ​ Manchester United ក្មេង​បំផុត​ដែល​បាន​បង្ហាញ​ខ្លួន​ក្នុង​ប្រកួត​ UEFA Champions Leauge ដោយ​ចូល​លេង​ជា​លើក​ដំបូង​ក្នុង​អាយុ ១៧​ឆ្នាំ ១៥០​ថ្ងៃ ខណៈ​កំណត់ត្រា​ចាស់​គឺ​កាន់​ដោយ​ខ្សែ​ការពារ​ Barcelona បច្ចុប្បន្ន​កីឡាករ​ Gerard Pique ដែល​ចូល​លេង​ក្នុង​ Champions League ដំបូង​ក្នុង​អាយុ ១៧​ឆ្នាំ ៣១០​ថ្ងៃ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី