Mourinho បាន​បដិសេធ​សំណើ​ទៅ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ចិន

  • 2019-03-07 13:07:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jose Mourinho បាន​ច្រាន​ចោល​ឱកាស​ក្នុង​ការ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ចិន នេះ​បើ​តាម​ការ​លើកឡើង​របស់​ភ្នាក់ងារ​កីឡាករ​ Giovanni Becali ដែល​ជា​មិត្ត​ជិតស្និទ្ធ​របស់​បុរស​ជនជាតិ​ព័រទុយហ្គាល់​រូប​នេះ។

ភ្នាក់ងារ​កីឡាករ​ជនជាតិ​រ៉ូម៉ានី​រូប​នោះ​បាន​រៀប​រាប់​ប្រាប់​សារព័ត៌មាន​ Telekom Sport Romania អំពី​ការ​ជួប​គ្នា​ជាមួយ​នឹង​លោក Mourinho ក្នុង​ទីក្រុង​ឡុងដុង​កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក​បាន​និយាយ​ថា​៖ " ពួក​យើង​បាន​ស្រស់ស្រូប​អាហារ​ពេល​ព្រឹក​នៅ​សណ្ឋាគារ​មួយ​ ក្បែរ​ផ្ទះ​របស់​ Mourinho។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ទទួល​សំណើ​ពី​ប្រទេស​ចិន​ដើម្បី​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​របស់​គេ​ ហើយ​ពួក​គេ​បាន​ហុច​សែក​ទទេ​ឲ្យ​រូប​គាត់​ " ។

លោក​បន្ត​ថា​៖ " Mourinho បាន​និយាយ​មក​ខ្ញុំ​ថា​ ' Giovanni ខ្ញុំ​អាយុ​ ៥៤​ឆ្នាំ​ហើយ ខ្ញុំ​ចង់​ធ្វើការ​នៅ​អឺរ៉ុប​ ៥​ឆ្នាំ​ទៀត​។ ពេល​ខ្ញុំ​អាយុ​ ៦០ ខ្ញុំ​ទៅ​ចិន​ហើយ ' '' ។

ក្រោយ​ពី​ចែក​ផ្លូវ​គ្នា​ជាមួយ​ក្លឹប​ Manchester United កាល​ពី​ខែ​ធ្នូ​ ឆ្នាំ២០១៨​ កន្លង​ទៅ លោក​ Jose Mourinho បាន​បង្ហាញ​ខ្លួន​នៅ​តាម​កញ្ចក់​ទូរទស្សន៍​មួយ​ចំនួន​ក្នុង​នាម​ជា​អ្នក​វិភាគ​បាល់ទាត់​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី