សប្ដាហ៍​នេះ​​ បាល់ទះ​បង្ហាញ​ពី​ ៤ ជំហាន​យក​បាល់​នៅ​ចុង​ខ្សែ និង ហាត់ដក់​ត្រង់​

  • 2019-03-08 03:35:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​សកម្មភាព​នៃ​ការ​បង្ហាញ​វីដេអូ​នេះ​ គឺ​​ផ្ដោត​ឲ្យ​អ្នក​ស្នេហា​វិស័យ​បាល់ទះ​​ អាច​មើល​ និង​ស្ដាប់​ពី​ការ​បង្ហាត់​បាល់ទះ​លើ​ឆ្នេរខ្សាច់​​របស់​គ្រូ​បង្វឹក​ជំនាញ​របស់​កម្ពុជា លោក ជុំ រដ្ឋា ដែល​កំពុង​បង្វឹក​​សិស្ស​របស់​ខ្លួន​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ជា​រៀង​រាល់​ថ្ងៃ។

លោក ជុំ រដ្ឋា

​នេះ​ជា​វីដេអូ​ទី​២​ ដែល​​បង្ហាញ​ពី​​ ៣​ឬ​៤ ជំហាន​​ហាត់​ដក់​ និង​រត់​ទៅ​​យក​បាល់​ នៅ​ចុង​​ខ្សែ​បន្ទាត់​ខាង​ក្រោយ និង​មួយ​ចំណុច​ទៀត គឺ​ហាត់​ដក់​បាល់​បញ្ជូន​ឲ្យ​ដៃ​គូ​​ត្រង់​ទៅ​មុខ។ ពីរ​ចំណុច​នេះ​គឺ​​ផ្ដោត​ជា​គ្រឹះ​នៃ​ការ​ចាប់​ផ្ដើម​ហាត់​ដក់​បាល់ និង​រត់​ទៅ​យក​បាល់ ដើម្បី​ឲ្យ​កីឡាករ​មាន​ភាព​រហ័សរហួន​ក្នុង​​រត់​ទៅ​យក​បាល់​នៅ​ខាង​ក្រោយ និង​​​មួយ​ចំណុច​ទៀត​គឺ​ជា​ចំណុច​ចាប់​ផ្ដើម​នៃ​ការ​ហាត់​ដក់​ ដើម្បី​ប៉ះ​សេ​ជា​ដើម (បញ្ជូន​បាល់​)។

​​​​​​​​វីដេអូ​នេះ​នៃ​វគ្គ​បន្ទាប់​ Sabay នឹង​បង្ហាញ​ជូន​​​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​ក្រោយ៖

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​