ឪពុក​ប្រើ Photoshop កាត់​ត​រូប​កូន​ស្រីធ្វើ​ឲ្យ​សាច់​ញាតិ​សឹងគាំងបេះដូង

  • 2019-03-09 06:57:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ

លោក​ Stephen Crowley ជា​ឪពុក​ដែល​មាន​ជំនាញ​ជា​អ្នក​ឌីហ្សាញ​រូបភាព​ម្នាក់​បាន​ប្រើ​ទេពកោសល្យ​របស់​ខ្លួន​ដើម្បី​កែ​រូបភាព​​​កូន​ស្រី​អាយុ​ ១៨ ខែ​​​​ឲ្យ​​មើល​ទៅ​ដូច​ស្ថិត​នៅ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ពិតៗ​ដែល​​ធ្វើ​ឲ្យ​សាច់ញាតិ​​ស្ទើរ​គាំង​បេះដូង​ពេល​ឃើញ​រូប​ភាព​រួច។

រូបភាព​ខាង​ក្រោម​ជា​រូប​ដំបូង​ដែល​​ឪពុក​រូប​នេះ​បាន​ធ្វើ​ឡើង​ដើម្បី​បង្ហោះ​លើ​បណ្ដាញ​សង្គម​ឲ្យ​សាច់​ញាតិ​បាន​ឃើញ ដោយ​ធ្វើ​ឡើង​ក្នុង​គោលបំណង​លេង​សើច​ប៉ុណ្ណោះ។

ក្រោយ​មក​ Stephen ក៏​បាន​យក​រូបភាព​នេះ​បង្ហោះ​លើ​វិបសាយ​ Reddit ដែល​ភ្លាម​នោះ​ក៏​បាន​ក្លាយ​ជា​រូបភាព​ដ៏​ល្បី​មួយ​លើ​ Reddit។ ឆ្លៀត​ក្នុង​ឱកាស​ដែល​​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ Stephen ក៏​បាន​ប្រើ​ឱកាស​មាស​នេះ​ដើម្បី​ស្វែងរក​អ្នក​បរិច្ចាគ​ខួរ​ឆ្អឹង​ដើម្បី​ព្យាបាល​ជំងឺ​ដ៏​កម្រ​កើត​លើ​​កូន​ស្រី​របស់​ខ្លួន​តាម​រយៈ​ការ​​កាត់​ត​រូបភាព​ថ្មីៗ​បន្ថែម​ទៀត។

​Stephen ក៏​បាន​បង្ហោះ​រូបភាព​ដើម​​​មុន​ធ្វើ​ការ​​​កាត់​ត​មួយ​សន្លឹក​ដើម្បី​កុំ​ឲ្យ​អ្នក​ទស្សនា​មាន​ការ​ងឿង​ឆ្ងល់​ពី​របៀប​នៃ​ការ​​កាត់​ត​រូបភាព​ផង​ដែរ៕​

ប្រភព៖ petapixel   ប្រែ​សម្រួល៖ សុខហេង