មកដឹងពីតម្លៃប្រឡងយកបណ្ណបើកបរ តាមប្រភេទ នៃបណ្ណបើកបរយានជំនិះ?
- 2019-03-09 07:30:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីតម្លៃប្រឡងយកបណ្ណបើកបរ តាមប្រភេទ នៃបណ្ណបើកបរយានជំនិះ?
ចន្លោះមិនឃើញ
តើប្រិយមិត្តដឹងពីតម្លៃហើយឬនៅពីតម្លៃសេវាប្រឡងយកបណ្ណបើកបរ? ថ្ងៃនេះ Sabay នឹងបង្ហាញអំពីតម្លៃសេវាប្រឡងយកបណ្ណបើកបរ ដូចខាងក្រោមនេះ៖
តម្លៃប្រឡងយកបណ្ណបើកបរប្រភេទ៖
ការកំណត់តម្លៃសេវាប្រឡងយកបណ្ណបើកបរនេះ តាមរយៈការចុះផ្សាយដោយក្រសួងសាធារណៈការ និងដឹកជញ្ជូន។
តើការប្រឡងយកបណ្ណបើកបរត្រូវស្នើដាក់ពាក្យយ៉ាងដូចម្ដេច? ឆ្លើយតបនឹងបញ្ហានេះ ក្រសួងសាធារណៈការបានណែនាំឲ្យប្រិយមិត្តទាំងអស់អាចដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរ និងប្ដូរបណ្ណបើកបរ តាមប្រព័ន្ធស្វ័យប្រតិកម្មផ្ដល់បណ្ណបើកបរយានយន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានអាសយដ្ឋាន https://driverlicense.mpwt.gov.kh ឬទៅទីតាំងផ្ដល់សេវាសាធារណៈ ដែលកំណត់ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដូចជា នៅផ្សារទំនើបអ៊ីអន១ ផ្សារទំនើបអ៊ីអន២ និងនៅតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ត ទូទាំងប្រទេស។
ចំពោះបណ្ណបើកបរប្រភេទ ក និងប្រភេទ ខ លោកអ្នកអាចដាក់ពាក្យស្នើសុំប្រឡងតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយឡែកចំពោះបណ្ណបើកបរចាប់ពីប្រភេទ គ ឡើងទៅលោកអ្នកតម្រូវឱ្យទៅរៀននៅសាលាបង្រៀនបើកបរដើម្បីទទួលបានវិញ្ញាបនបត្រទទួលស្គាល់ការបើកបរទើបមានសិទ្ធិដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរបាន។
សូមបញ្ជាក់ថា យោងតាមមាត្រា ៤០ថ្មី នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា បណ្ណបើកបរជាតិសម្រាប់បើកបរយានយន្តក្នុងព្រះរាជាណាចក្រកម្ពុជា មាន ៥ប្រភេទ គឺប្រភេទ ក, ខ, គ, ឃ, ង៕
សូមចុចអាន៖ ដឹងពិន័យប៉ុន្មានអត់ បើម៉ូតូកង់បី ឬទោចក្រយានយន្តសណ្ដោងរ៉ឺម៉ក បើកបរអត់មានប័ណ្ណបើកបរ?
សូមចុចអាន៖ ត្រៀមពីរចំណុចនេះរួច ប្រឡងយកប័ណ្ណបើកបររថយន្តស៊ីផុយ