ចាប់ពីឆ្នាំ ២០២១ទៅ ពលរដ្ឋអាមេរិកត្រូវសុំទិដ្ឋាការមុនទៅអ៊ឺរ៉ុបដោយសារហេតុផលនេះ
- 2019-03-10 07:14:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាប់ពីឆ្នាំ ២០២១ទៅ ពលរដ្ឋអាមេរិកត្រូវសុំទិដ្ឋាការមុនទៅអ៊ឺរ៉ុបដោយសារហេតុផលនេះ
ចន្លោះមិនឃើញ
ប្រជាជនអាមេរិកទាំងអស់ នឹងតម្រូវឲ្យស្នើសុំទិដ្ឋាការជាមុនសិនមុនធ្វើដំណើរទៅកាន់អ៊ឺរ៉ុបនៅឆ្នាំ ២០២១។
យោងតាមការប្រកាសដោយសហភាពអ៊ឺរុបកាលពីថ្ងៃសុក្រប្រកាសថា ប្រជាជនអាមេរិកត្រូវមានទិដ្ឋការប្រភេទថ្មីតាមរយៈប្រព័ន្ធអនុញ្ញាតរបស់អ៊ឺរ៉ុប (ETIAS) មុនអាចទៅកាន់តំបន់ European Schengen។ ចំណែកឯរបាយការណ៍របស់ CNN ឲ្យដឹងថាសហរដ្ឋអាមេរិក កំពុងមានការការខ្វែងគំនិតគ្នាជាមួយសភាអឺរ៉ុបនិងគណៈកម្មការអឺរ៉ុប ជុំវិញតម្រូវការទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋមកពីប្រទេសជាសមាជិកសហភាពអឺរ៉ុបចំនួនប្រាំ ប៊ុលហ្គារី, ក្រូអាស៊ី, ប៉ូឡូញ, រ៉ូម៉ានី និងប្រទេសស៊ីប។
សម្រាប់ព័ត៌មានបន្ថែមពីប្រទេសដែលតម្រូវឱ្យមានសុពលភាព ETIAS ក្នុងការធ្វើដំណើរទៅបណ្ដាប្រទេស European Schengen សូមចូលទៅកាន់ តំណភ្ជាប់នេះ។
គណៈកម្មការអ៊ឺរ៉ុប បានស្នើសុំឲ្យអាមេរិកបញ្ឈប់ការទាមទារទិដ្ឋការពីប្រទេសទាំងប្រាំដូចដែលខ្លួនបានធ្វើសម្រាប់ប្រទេសចំនួន ២៣ផ្សេងទៀតនៃសហភាពអ៊ឺរ៉ុបដែលជាផ្នែកមួយនៃតំបន់ Schengen ។ ប៉ុន្តែការអំពាវនាវនេះ ត្រូវបានអាមេរិកបដិសេធដែលផ្ទុយពីច្បាប់របស់សហភាពអ៊ឺរ៉ុបតម្រូវឲ្យមានសិទ្ធិស្មើគ្នាសម្រាប់ប្រទេសជាសមាជិកទាំងអស់៕