រំជួលចិត្ត! ពេលដឹងរឿង ៣ យ៉ាងដែល Smartgo+ ធ្វើជូនមន្ទីរពេទ្យគន្ធបុប្ផា
- 2019-03-11 06:48:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំជួលចិត្ត! ពេលដឹងរឿង ៣ យ៉ាងដែល Smartgo+ ធ្វើជូនមន្ទីរពេទ្យគន្ធបុប្ផា
ចន្លោះមិនឃើញ
បន្ទាប់ពីសម្ពោធក្រុមហ៊ុនជាផ្លូវការ ដែលមានអ្នកចូលរួមច្រើនពាន់នាក់កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១៩ ហើយភ្លាម Smartgo+ បានធ្វើរឿង ៣ យ៉ាងជូនមន្ទីរពេទ្យគន្ធបុប្ផា ដែលទទួលបានការកោតសរសើរមិនដាច់ពីមាត់ នោះគឺ ៖
១. ជូនទឹកប្រាក់ ៤,០០០,០០០ រៀល
២. ជូន ១% នៃប្រាក់ចំណូលរបស់ក្រុមហ៊ុន
៣. ជូន ២% ចំពោះអតិថិជនដែលដំឡើង App Smargo+ ក្រោម ID លេខ ៣ (រាល់ពេលដែលហៅជិះ)។
ក្រោយពីបានដំឡើងអ្នកបើកបរជិត ១ ម៉ឺនគ្រឿង Smartgo+ ទទួលបានការគាំទ្រនិងទាញយក ជាបន្តបន្ទាប់ពីសំណាក់អ្នកប្រើប្រាស់ ហើយក៏ទទួលបានការកោតសរសើរពីភាពងាយស្រួលប្រើប្រាស់ និងសេវារហ័សគាប់ចិត្ត។ ការប្រើប្រាស់ Smartgo+ម្ដង ប្រៀបដូចជាផ្ដល់ជំនួយដល់មន្ទីរពេទ្យគន្ធបុប្ផាម្ដងដែរ ដោយមន្ទីរពេទ្យគន្ធបុប្ផាពិតជាត្រូវការជំនួយជាច្រើនដើម្បីជួយ ដល់កុមារក្នុងប្រទេសកម្ពុជា។
គួរដឹងថា App Smartgo+ គឺជាកម្មវិធីហៅ តាក់ស៊ី និងកង់បី ដែលបង្កើតឡើងដោយកូនខ្មែរ ដូចនេះជួយគាំទ្រដោយធ្វើការទាញយក App Smartgo+ និងចុះឈ្មោះដោយដាក់ ID លេខ ៣៕