ពាន ISF Lan Thompson ​បង្កើត​ឡើង​សម្រាប់​រំលឹក​ដល់​បុរស​ស្រលាញ់​បាល់​ទាត់​ម្នាក់

  • 2019-03-11 08:00:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ​ផ្កាយ​សមុទ្រ ​បាន​បង្កើត​ពាន​រង្វាន់ Lan Thompson ​កាល​ពី​ថ្ងៃ​ទី៩​ខែ​មីនា​ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ ដើម្បី​រំលឹក​ដល់​លោក Lan Thompson ​បុគ្គល​ដែល​ស្រលាញ់​បាល់ទាត់​បំផុត។

លោក Alistair Thompson កំពុងនិយាយ

ពាន​រង្វាន់​ខាង​លើ​មាន​ក្រុម​ចូល​រួម​៤២​ក្រុម បែងចែក​ជា​ក្មេង​ក្រោម​អាយុ​១៤​ឆ្នាំ និង​១០​ឆ្នាំ។ ​វា​ជា​ការ​ប្រកួត​មួយ​ដែល​ធ្វើ​ឡើង​៦​ឆ្នាំ​មក​ហើយ ​ក្នុង​១​ឆ្នាំ​ធ្វើ​ម្ដង ​ដើម្បី​រំលឹក​ដល់​លោក​ Lan Thompson ​ដែល​បាន​ទទួល​មរណភាព​កាល​ពី​ឆ្នាំ​២០០១។ លោក Alistair Thompson ​ដែល​ជា​កូន​ប្រុស​របស់​លោក Lan ​បង្ហើប​ថា​ឪពុក​របស់​ខ្លួន​មិន​មែន​ជា​កីឡាករ​បាល់ទាត់​អ្វី​ទេ ប៉ុន្តែ​លោក​ជា​អ្នក​ចូល​ចិត្ត​វិស័យ​កីឡា​បាល់ទាត់​ខ្លាំង​ណាស់។ ដូច្នេះ​ហើយ ​ដើម្បី​រំលឹក​និង​បំពេញ​បំណង​ឪពុក ទើប​លោក​សម្រេច​ផ្ដួចផ្ដើម​កម្មវិធី​ប្រកួត​បាល់ទាត់​ក្មេង​ៗ​នេះ​ឡើង។

មិន​មែន​មាន​តែ​នៅ​កម្ពុជា​នោះ​ទេ ​លោក Alistair ​បាន​បង្កើត​ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​យុវជន​នេះ​ជាមួយ​អង្គការ​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេង​ៗ​ទៀត​ផង​ដែរ។ វា​ជា​ការ​ជួយ​ដល់​វិស័យ​បាល់ទាត់​ថ្នាល​យុវជន​ផង ​និង​បាន​រំលឹក​ដល់​ឪពុក​របស់​លោក​ផង។ សម្រាប់​នៅ​កម្ពុជា​វិញ ​លោក​បាន​ចាប់​ដៃ​គូ​ជាមួយ​អង្គការ​ផ្កាយ​សមុទ្រ ​ដើម្បី​បង្កើត​ការ​ប្រកួត​នេះ​ឡើង​តាំង​ពី​ឆ្នាំ​២០១៤​មក៕

អត្ថបទ៖ មុន្នីរម្យ