មួយជាតិការម្តង! តារាទាំងនេះ ធ្វើបទចម្រៀងក្នុងថ្ងៃសំខាន់ឲ្យគូស្នេហ៍ រំភើបចិត្តបំភ្លេចមិនបាន

  • 2019-03-12 01:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រៀប​ការ​ម្ដង តារា​ជា​ច្រើន​គូ បាន​រៀប​ចំ​យ៉ាង​ពិសេស​សម្រាប់​ជីវិត​ប្ដី​ប្រពន្ធ​របស់​ខ្លួន ​ដោយ​បាន​រៀប​ចំ​ជា​បទ​ចម្រៀង រៀប​រាប់​ពី​ក្ដី​ស្រលាញ់​ខ្លួន​ចំពោះ​ភរិយា។ ​គូ​ខ្លះ​​បាន​រៀប​ចំ​បទ​ចម្រៀង ដោយ​ឲ្យ​តារា​ចម្រៀង​ផ្សេង​ជា​អ្នក​ច្រៀង​ឲ្យ និង​ខ្លះ​ទៀត​ថែម​ទាំង​ច្រៀង​ដោយ​ខ្លួន​ឯង​ផ្ទាល់​តែ​ម្ដង បង្កើត​​បាន​ជា​អនុស្សាវរីយ៍​ជ្រាល​ជ្រៅ មិន​អាច​បំភ្លេច​បាន​ឡើយ។​

ជា វណ្ណ​រិទ្ធ

ដើម្បី​ជា​​អនុស្សាវរីយ៍​សម្រាប់​ថ្ងៃ​ពិសេស​ ពិ​ធី​ករ​រូប​នេះ ​​ក៏​បាន​រៀប​ចំ ដោយ​លោក ម៉ា​និត ​ជា​អ្នក​ច្រៀង មាន​ចំណង​ជើង​ថា​ " Forever” សម្រាប់​ដាក់​ជា​វីដេអូ ​មុន​ថ្ងៃ​រៀប​ការ​របស់​ខ្លួន ។ បទ​មនោសញ្ចេតនា​ជ្រាល​ជ្រៅ​ ពីរោះ​រណ្ដំ​នេះ ​បាន​ក្លាយ​ជា​​ការ​ចង​ចាំ​មួយ​មិន​អាច​បំភ្លេច​បាន​សម្រាប់​ ​លោក ជា​ វណ្ណ​រិទ្ធ ​និង​ភរិយា​ឈ្មោះ ​សុភាព ម៉ូ​ល្យ៉ា ហៅ​បេឡា ។ ក្នុង​ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍ ក៏​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ ​បាន​រំលឹក​បទ​ចម្រៀង​ " Forever” ​នេះ​ឡើង​វិញ ​ផង​ដែរ។

​​​ឆាយ វីរៈ យុទ្ធ

សម្រាប់​ចំណង​ដៃ​អាពាហ៍ពិពាហ៍​តារា​ចម្រៀង​ប្រចាំ​ផលិត​​កម្ម​សាន់​ដេ និង​ភរិយា ឈ្មោះ សែ ចាន់​ឌី លោក ឆាយ វីរៈ យុទ្ធ ​បាន​ច្រៀង​ខ្លួន​ឯង​តែ​ម្ដង មាន​ចំណង​ជើង​ថា "​លួច​ស្នេហ៍​ដួង​ច័ន្ទ​" សម្រាប់​ដាក់​ជា​វីដេអូ Pre-Wedding ​។

ថត​នៅ​ទី​តាំង​ខេត្ត​សៀម​រាប លោក និង​ភរិយា ​បាន​ធ្វើ​ឲ្យ​វីដេអូ​ចម្រៀង​នេះ​ កាន់​​តែ​មាន​អត្ថន័យ និង​ផ្អែម​ល្ហែម​លើស​កម្រិត​តែ​ម្ដង។

នី រតនា

តារា​ចម្រៀង​រូប​នេះ ​ក៏​មិន​ធ្វើ​​ឲ្យ​ភរិយា​ខ្លួន ដែល​មាន​ឈ្មោះ​ថា ហេង ​សុវណ្ណ​ភក្កិ​ណា ​ខក​បំណង​ដែរ ព្រោះ​លោក​បាន​រៀប​ចំ​វីដេអូ រៀប​រាប់​ពី​កំណើត​ស្នេហ៍ ​យ៉ាង​ត្រជាក់​ចិត្ត​តែ​ម្ដង។ លើស​ពី​នេះ មុន​ថ្ងៃ​ មង្គលការ​១ ថ្ងៃ​របស់​លោក នី រតនា ​ក៏​ខាង​ផលិត​កម្ម​ហង្ស​មាស បាន​ធ្វើ​បទ​ចម្រៀង​សម្រាប់​លោក​ផ្ទាល់ មាន​ចំណង​ជើង​ថា ​"​កូន​ក្រមុំ​បង គ្រាន់​ជា​មនុស្ស​ស្រី​ធម្មតា" ​ជា​ចំណង​ដៃ​​យ៉ាង​ពិសេស​​ដល់​​តារា​រូប​នេះ។

បើ​និយាយ​ពី​​អាពាហ៍ពិពាហ៍​ពិពាហ៍​របស់​ម្ចាស់​បទ ​"​នារី​ក្នុង​សុបិន បង​​គឺ​ជា​អូន​" ឃើញ​ថា​លោក បាន​​ថត​ Pre-Wedding ​ច្រើន​ដង និង​វីដេអូ​ Pre-Wedding ​ក៏​ច្រើន​ផង​ដែរ៕​

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម