ប្រឡាយ​លូ​បឹង​ត្របែក បើ​ដូច​រូប​ភាព​មែន ដឹង​តែ​ស្អាត​កប់ និង​ក្លាយ​ជា​រមណីយដ្ឋាន​មិន​ខាន?

  • 2019-03-11 09:06:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​ប៉ុន្មាន​សន្លឹក​ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​លើ​បណ្ដាញ​សង្គម ត្រូវ​បាន​អ្នក​ប្រើប្រាស់​ចាត់​ទុក​ជា​រូបភាព​ស្អាត​កប់ នៃ​ទិដ្ឋភាព​ប្រឡាយ​លូ​បឹង​ត្របែក។ រូបភាព​នេះ គឺ​ជា​រូបភាព​កែ​ច្នៃ​ ក្រោយ​ប្រឡាយ​លូ​បឹង​ត្របែក ត្រូវ​បាន​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ ប្រឹងប្រែង​ប្រមូល​សំរាម​ ហើយ​បាន​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ កាល​ពី​សប្ដាហ៍​មុន​នេះ។

ក្រោយ​មាន​រូបភាព​កែ​ច្នៃ​ នៃ​ប្រឡាយ​លូ​ទឹក​ស្អុយ គឺ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​​លើក​ឡើង​ថា ប្រសិន​បើ​ទិដ្ឋភាព​នេះ​ក្លាយ​ជា​ការពិត​មែន ប្រឡាយ​លូ​ទឹក​ស្អុយ​បឹង​ត្របែក​ នឹង​ក្លាយ​ទៅ​ជា​រមណីយដ្ឋាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ព្រោះ​រូបភាព​បាន​ប្រែក្លាយ​ពី​លូទឹកស្អុយ ទៅ​ជា​សួនដ៏ស្រស់ស្អាត រួមមាន​ទឹក​ថ្លាឆ្វង់ និង​ ត្រីហែល​ក្នុង​ទឹក​ ផងដែរ។

សូមទស្សនារូបភាព​កែ​ច្នៃ ប្រឡាយ​លូទឹកស្អុយ បឹងត្របែក​ខាង​ក្រោ​ម​នេះ៖

យ៉ាង​ណា​ក៏ដោយ​នេះ គ្រាន់តែ​ជា​រូបភាព​កែ​ច្នៃ​ប៉ុណ្ណោះ ដែល​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ ហើយ​មាន​អ្នក​ចាប់​អារម្មណ៍​លើ​ប្រធាន​បទ​នេះ។

គេ​នៅ​ចាំ​បាន​ថា នៅ​ប៉ុន្មាន​ថ្ងៃ​នេះ ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត បាន​ចេញ​ប្រតិបត្តិ​ការ​ប្រមូល​សំរាម​ចេញ​ពី​ប្រឡាយ ក្រោយ​មក​មាន​ជំនួយ​ពី​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន ដោយ​ប្រើប្រាស់​គ្រឿង​ចាក់​ជា​ច្រើន​ក្នុង​ការ​ប្រមូល​សំរាម​ចេញ​ប្រឡាយ​លូ​ទឹក​ស្អុយ រហូត​ស្ថានភាព​ប្រសើរ​ឡើង៕

ខាង​ក្រោម​នេះ គឺជា​សកម្មភាព​ នៃការប្រមូល​សំរាម​ ពី​ប្រឡាយ​លូទឹកស្អុយបឹងត្របែក កន្លង​មក

រូបភាព​ទាំង​ ៤សន្លឹក ខាង​លើ​នេះ យក​ពី​ផេក​ផ្លូវ​ការ​របស់ Life Unlock

សូមចុចអាន៖ ធ្លាប់មានប្រាថ្នាជួយសង្គមអីអត់? Comment មក៎... SWSB អាចជួយឲ្យក្លាយជាការពិត

អត្ថបទ៖ ប៊ិន ប៊ុណ្ណា