ក្ដៅៗ! Seungri ប្រកាស​លាឈប់ពីសិល្បៈជាផ្លូវការ​ ក្រោយ​ផ្ទុះរឿងច្របូកច្របល់ពេញ​ប្រទេស

  • 2019-03-11 09:51:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ជួប​ប្រទះ​នូវ​រឿង​រ៉ាវ​ស្មុគស្មាញ​ទាក់​ទង​នឹង​ក្លឹប​កម្សាន្ត​របស់​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​នេះ​ Seungri តារា​ចម្រៀង​ពៅគេ​ប្រចាំ​ក្រុម BIGBANG បាន​ប្រកាស​ជា​សាធារណៈ​ពី​ការ​ដើរ​ចេញ ពី​វិថី​សិល្បៈ​ហើយ។

តារា​ប្រុស​រូប​នេះ​បាន​ប្រកាស​ចូល​និវត្ត​ជា​ផ្លូវការ​ពី​វិស័យ​សិល្បៈ​ហើយ​ តាមរយៈ​សារ​ដែល​បាន​បង្ហោះ​លើ​គណនី Instagram ផ្ទាល់​ខ្លួន។ ក្នុង​សារ​នោះ​មាន​ខ្លឹម​សារ​ដូច​តទៅ៖

«នេះ​គឺ​ជា​ Seungri! ឈាន​មក​ដល់​ចំណុច​នេះ​ ខ្ញុំ​គិត​ថា​វា​គួរ​តែ​ជា​ជម្រើស​ល្អ​បំផុត​ ប្រសិន​ខ្ញុំ​លាឈប់​ពី​វិស័យ​សិល្បៈ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​លា​ឈប់​ពី​សិល្បៈ​ ដោយសារ​បញ្ហា​ដែល​ខ្ញុំ​បាន​សាង​ឡើង។ ភាព​ចលាចល​ក្នុង​សង្គម​ពេល​នេះ​ ពិត​ជា​រីកសាយ​ធំណាស់។ ផ្អែក​លើ​រឿង​រ៉ាវ​ដែល​ត្រូវ​បាន​ស៊ើប​អង្កេត​ទាំង​នេះ​ ខ្ញុំ​នឹង​ទទួល​យក​រាល់​ការ​ពិនិត្យ​តាមដាន​ ព្រម​ទាំង​យល់​ព្រម​បង្ហាញ​គ្រប់​យ៉ាង​ដែល​មាន​គេ​សង្ស័យ។ អំឡុង​ពេល មាន​មតិ​រិះគន់​យ៉ាង​ច្រើន​បែប​នេះ​ពី​មហាជន​ ស្ទង់​ ១​ខែ​កន្លះ​មុន​នេះ​ អមជាមួយ​នឹង​ការ​ប្រតិបត្តិការ​ចុះ​ស៊ើប​អង្កេត​ខ្ញុំ​ ខ្ញុំ​ត្រូវ​បាន​គេ​ចោទ​ថា​ជា​ជន​ម្នាក់​ដែល​ក្បត់​ប្រទេស​កូរ៉េ។ ដោយ​ខ្លួន​ខ្ញុំ​ផ្ទាល់​មិន​អាច​អត់​ធ្មត់​ក្នុង​ការ​ទ្រាំ​ ឲ្យ​អ្នក​គ្រប់​គ្នា​មក​ការពារ​ខ្ញុំ​បាន​ទេ។ ខ្ញុំ​សូម​អរគុណ​ដោយ​ស្មោះ​ ដល់​អ្នក​គាំទ្រ​ទាំង​អស់​ក្នុង​ប្រទេស​កូរ៉េ និង​ជុំវិញ​ពិភពលោក​ ដែល​បាន​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​អ្វី​គ្រប់​យ៉ាង​ រយ់​ពេល​ ១០​ឆ្នាំ​មក​នេះ។ ខ្ញុំ​គិត​ថា​ នេះ​គឺ​ជាចំណុច​បញ្ចប់​នៃ​ជីវិត​សិល្បៈរបស់​ខ្ញុំ​ ម្យ៉ាង​យ៉ាង​ហោច​ណាស់​ក៏​វា​ជា​ការ​ផ្ដល់​នូវ​ការ​គោរព​ចំពោះ​ផលិតកម្ម​ YG និង​ BIGBANG ដែរ។ ជា​ថ្មី​ម្ដង​ទៀត​ ខ្ញុំ​សូម​អភ័យទោស​ និង​អរគុណ​បំផុត​ដល់​អ្នក​ទាំង​អស់​គ្នា។»

ស្របពេល​ដំណឹង​នៃ​ការ​លា​ឈប់​នេះ​ខ្ចរខ្ចាយ​ពេញ​សិល្បៈ​ ប៉ុន្តែ​ខាង​ផលិតកម្ម​ YG ​ឯណោះ​វិញ​មិន​ទាន់​ចេញ​មុខ​បកស្រាយ​ ឬ​ផ្ដល់​ព័ត៌មាន​ជាក់លាក់​ណាមួយ​ទាក់​ទង​នឹង​ Seungri នៅឡើយ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម