ទីបំផុត Casemiro ទទួល​បាន​កាត​ក្រហម​ហើយ​ក្នុង​អាជីព​របស់​ខ្លួន

  • 2019-03-11 11:58:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ប្រកួត​ក្របខ័ណ្ឌ La Liga រវាង​ក្លឹប​ Real Valladolid និង​ក្លឹប​ Real Madrid បាន​បញ្ចប់​ទៅ​ដោយ​ជ័យជម្នះ​បាន​ទៅ​លើ​ក្លឹប​អធិរាជ​ស ដែល​ឈ្នះ​ក្នុង​លទ្ធផល​ ៤ ទល់​នឹង ១ ប៉ុន្តែ​កំឡុង​ពេល​ប្រកួត​ ខ្សែ​បម្រើ​ពាក់​អាវ​លេខ ១៤ របស់​ក្លឹប​ Real Madrid កីឡាករ​ Casemiro ទទួល​បាន​កាត​ក្រហម​ជា​លើក​ដំបូង​ក្នុង​អាជីព​របស់​ខ្លួន។

ខ្សែ​បម្រើ​ប្រេស៊ីល​បាន​កាត​លឿង​ចំនួន ២​លើក ដោយ​លើក​ទី ១ បាន​នៅ​នាទី​ទី ៦៩ និង​ចុង​ក្រោយ​គឺ​នៅ​នាទី​ទី ៨០ ដែល​ជា​ពេល​ដែល​គេ​ត្រូវ​បណ្ដេញ​ចេញ​ពី​ទីលាន​តែ​ម្ដង​។

បើ​តាម​ការ​យល់​ឃើញ​របស់​មជ្ឈដ្ឋាន​បាល់ទាត់​មួយ​ចំនួន កីឡាករ​រូប​នេះ​គួរ​តែ​ត្រូវ​បាន​កាត​ក្រហម​ជា​យូរ​ណាស់​មក​ហើយ ជា​ពិសេស​ក្នុង​ប្រកួត​វគ្គ​ ៨​ក្រុម​ចុង​ក្រោយ​ UEFA Champions League ប៉ះ​នឹង​ក្លឹប​ Bayern Munich កាល​ពី​ឆ្នាំ​២០១៧​ កន្លង​ទៅ ​ប្រកួត El Clasico និង​ប្រកួត​ជា​ច្រើន​ផ្សេង​ទៀត​។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ក្រោយ​ឈ្នះ​ក្លឹប​ Real Valladolid ក្លឹប​ Real Madrid នៅ​តែ​ឈរ​លេខ​ ៣ ដោយ​មាន​ ៥១​ពិន្ទុ ចំណែក​ឯ​ក្លឹប​ Atletico Madrid ឈរ​លេខ ២ មាន ៥៦​ពិន្ទុ ហើយ​ក្លឹប​ Barcelona ឈរ​កំពូល​តារាង​ និង​មាន ៦៣​ពិន្ទុ៕

ប្រភព៖ Bleacherreport   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម