Lewandowski បង្ហើប​ថា​ខ្លួន​អាច​នឹង​ចូល​វិវត្តន៍​នៅ​ Bayern

  • 2019-03-11 12:50:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ប៉ូឡូញ​កីឡាករ​ Robert Lewandowski បាន​ប្រាប់​សារព័ត៌មាន Welt Am Sonntag ថា ខ្លួន​អាច​នឹង​នៅ​ជាមួយ​ក្លឹប​យក្ស​អាល្លឺម៉ង់ Bayern Munich រហូត​ដល់​អាជីព​បាល់ទាត់​របស់​ខ្លួន​បាន​បញ្ចប់។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា​៖ " គ្រប់​យ៉ាង​ល្អ​ប្រសើរ​នៅ​ទី​នេះ (ក្លឹប​ Bayern Munich) ខ្ញុំ​មាន​អារម្មណ៍​ល្អ និង​សប្បាយ​ចិត្ត ហើយ​ទំនាក់ទំនង​ជាមួយ​ក្លឹប​ក៏​មិន​មាន​បញ្ហា​ដែរ " ។

ខ្សែ​ប្រយុទ្ធ​វ័យ ៣០​ឆ្នាំ​រូប​នេះ​បាន​បន្ត​ថា​៖ " ខ្ញុំ​អាច​លេង​ជាមួយ​ដោយ​សមត្ថភាព​កម្រិត​កំពូល​បាន​រយៈពេល​ពី ៥ ទៅ ៧ឆ្នាំ​ទៀត​។ ខ្ញុំ​លេង​នៅ​ទីនេះ​យូរ​ហើយ។ Bayern ជា​ក្លឹប​មួយ​ចំណោម​ក្លឹប​ធំ​ជាង​គេ​លើ​ពិភពលោក " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ខ្សែ​ប្រយុទ្ធ Robert Lewandowski ជា​កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​នៅ​លីគ​កំពូល​អាល្លឺម៉ង់​ដោយ​រក​បាន ១៧​គ្រាប់​ក្នុង​រដូវ​កាល​ ២០១៨/១៩នេះ។

ក្នុង​ប្រមាណ​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​លើក​ឡើង​ថា​ Lewandowski ត្រូវ​បាន​ក្លឹប​ Real Madrid ទាក់ទង​ តែ​រូប​គេ​ផ្ទាល់​បាន​បដិសេធ​ពាក្យ​ទាំង​នោះ​ ហើយ​ផ្ដោត​តែ​លើ​ក្លឹប​ Bayern Munich តែ​មួយ​គត់៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី