Barca ជា​ក្លឹប​ដែល​រក​ពិន្ទុ​ពី​ការ​វាយបក​បាន​ច្រើន​ជាង​គេ​ក្នុង​លីគ​កំពូល​ទាំង​ ៥

  • 2019-03-11 13:57:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Barcelona ក្នុង​ប្រកួត​លីគ​កំពូល​ភាគ​ច្រើន​ ត្រូវ​បាន​គូ​ប្រកួត​របស់​ខ្លួន​នាំ​មុខ​ជានិច្ច​ តែ​ទោះ​ជា​បែប​នេះ​ក្ដី ពួក​គេ​នៅ​តែ​អាច​រក​មធ្យោបាយ​ដើម្បី​វាយបក​ដើម្បី​ស្ដារ​ស្ថានភាព​ឡើយ​វិញ បើ​មិន​បាន​ឈ្នះ​ទេ ក៏​បាន​ស្មើ​ដែរ។

ក្នុង​ប្រកួត​ក្របខ័ណ្ឌ La Liga ចំនួន ១០ Barcelona អាច​ស្ដារ​យក​ពិន្ទុ​ពី​ការ​នាំមុខ​របស់​ក្លឹប​ផ្សេង​ទៀត​បាន​ចំនួន ២០​ពិន្ទុ ដែល​ជា​ចំនួន​ច្រើន​ជាង​គេ​ក្នុង​ចំណោម​លីគ​កំពូល​ទាំង​ ៥។

ចំណោម​ ១០​ប្រកួត​ទាំង​នោះ Barcelona វាយបក​បាន​ឈ្នះ​ចំនួន ៥​ដង និង​ស្មើ​ចំនួន ៥​ដង ដោយ​ក្នុង​នោះ​វាយបក​ពី​ការ​នាំមុខ​របស់​ក្លឹប Huesca, Real Sociedad, Girona, Athletic Club, Valencia (ចំនួន​ ២​ដង), Rayo Vallecao (ចំនួន ២ដង), Atletico Madrid និង​ក្លឹប​ Sevilla។

គិត​ត្រឹម​ពេល​នេះ​ក្នុង​រដូវ​កាល ២០១៨/១៩ ក្លឹប​ Barcelona កំពុង​តែ​ឈរ​លើ​កំពូល​តារាង​ដោយ​មាន ៦៣​ពិន្ទុ ដែល​គម្លាត​ពី​ក្លឹប​លេខ​ ២ Atletico Madrid ចំនួន ៧​ពិន្ទុ និង​ក្លឹប​លេខ ៣ Real Madrid ចំនួន ១២​ពិន្ទុ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី