ចូល​កាន់​តំណែង​វិញ​ភ្លាម​ Zidane ថា​រីករាយ​ដែល​បាន​មក​ផ្ទះ​វិញ​

  • 2019-03-12 01:45:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Zinedine Zidane បាន​យល់​ព្រម​ទៅ​ដឹកនាំ​​ Real Madrid សារ​ជា​ថ្មី​ក្រោយ​លា​ឈប់​បាន​រយៈ​ពេល​១០​ខែនិង​ដឹកនាំ​ក្រុម​ឈ្នះ​ Champions League ៣​រដូវ​កាល​ជាប់​គ្នា។

អ្នក​ចាត់ការ​សញ្ជាតិ​បារាំង​​និយាយ​បន្ទាប់​ពី​កាន់​ដំណែង​ថា​ "ពិតជា​រីករាយ​ដែល​ត្រឡប់​មក​ផ្ទះ​វិញ"​ ស្របពេល​ដែល​ ស្ថានភាព​របស់​ Real Madrid កំពុង​តែ​ដុនដាប​ដោយ​ធ្លាក់​ចេញ​ពី​ពាន​ Copa Del Rey, Champions League និង​ចាញ់​ Barcelona ១២​ពិន្ទុ​នៅ La Liga។​

មក​វិញ​លើក​នេះ​ Zidane វ័យ​៤៦​ឆ្នាំ​ដែល​ចាកចេញ​ពី​ក្លឹប​កាល​ពី​ខែ​ឧសភា​ បាន​ចុះ​កុងត្រា​ដឹកនាំ​ Real Madrid រហូត​ដល់​ឆ្នាំ​២០២២។ លោក​បាន​ជំនួស​តំណែង​អ្នក​ចាត់ការ​ Santiago Solari ដែល​ត្រូវ​ក្លឹប​បណ្ដេញ​ចេញ​ក្រោយ​ដឹកនាំ​បាន​ត្រឹម​៥​ខែ​ប៉ុណ្ណោះ។​​​

ប្រធាន​ក្លឹប​ Florentino Perez បាន​ប្ដេជ្ញា​ថា​ Real Madrid នឹង​រួបរួម​គ្នា​សារ​ជា​ថ្មី​ ហើយ​មហាសេដ្ឋី​រូប​នេះ​បាន​ហៅ​ Zidane ថា​ជា​អ្នក​ចាត់​ការ​ល្អ​ផ្ដាច់​គេ​នៅ​លើ​ពិភពលោក៕

អត្ថបទ៖ វីរ័ត្ន