នៅ​មិន​នៅ យក​កាមេរ៉ា​ថត​ឡាស៊ែរ​ ខ្ទេច​​ឥត​អំពើ (វីដេអូ)

  • 2019-03-12 02:40:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ខ្លី​មួយ​មាន​រយៈពេល ៣៧ វិនាទី បាន​បង្ហាញ​ថា​ឡាស៊ែរ​ដែល​បាញ់​លើ​ស្បែក​ដើម្បី​លុប​បំបាត់​ស្នាម​សាក់​ អាច​ធ្វើ​ឲ្យ​​ Sensor នៃ​កាមេរ៉ា​រង​ការ​ខូច​ខាត​បាន​ មិន​ខុស​ពី​ឡាស៊ែរ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​នោះ​ទេ។

វីដេអូ​ខ្លី​នេះ​ថត​ដោយ​ Andy Boyd ដែល​កាមេរ៉ា​ Sony a7S II របស់​គាត់ បាន​ខូច​​ដោយ​សារ​តែ​ឡាស៊ែរ​។ Andy បាន​ប្រាប់​ថា​ ៖ "កុំ​ថត​សកម្មភាព​ឡាស៊ែរ​លុប​ស្នាម​សាក់​។ អ្នក​អាច​ឃើញ​ថា​វា​អាច​ធ្វើ​ឲ្យ​ខូច​ Sensor នៃ​កាមេរ៉ា​បាន​”។

Andy បាន​ប្រាប់​ទៀត​ថា​ភ្លើង​ឡាស៊ែរ​នៅ​ក្នុង​ក្លឹប​ក៏​អាច​បង្ក​ជា​បញ្ហា​ដូច​នេះ​ដែរ ប៉ុន្តែ​លុះត្រាតែ​ភ្លើង​ឡាស៊ែរ​បាញ់​ចំ​ Sensor កាមេរ៉ា​តែ​ម្ដង។ ដូច​នេះ​ប្រសិន​បើ​ចង់​ប្រើ​ប្រាស់​កាមេរ៉ា​នៅ​ក្បែរ​ឡាស៊ែរ​កម្លាំង​ខ្លាំង គួរ​គិត​គូ​សា​ឡើង​វិញ៕​​

ចុចអាន៖

ប្រភព៖ petapixel   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម