Zidane ទៅ​ Real តែ Ronaldo ថា​ខ្លួន​សប្បាយ​ចិត្ត​​នៅ​ Juventus

  • 2019-03-12 03:19:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo គ្មាន​បំណង​ត្រឡប់​ទៅ​អេស្ប៉ាញ​វិញ​ទេ​ ដោយ​បញ្ជាក់​ថា​រូប​គេ​សប្បាយ​ចិត្ត​នៅ​ Juventus និង​​រីករាយ​ជាមួយ​បាល់ទាត់​អ៊ីតាលី។​

ការ​និយាយ​បែប​នេះ​របស់​ខ្សែ​ប្រយុទ្ធ​វ័យ​៣៤​ឆ្នាំ​ធ្វើ​ឡើង​ស្រប​ពេល​ Real Madrid ទើប​តែ​ស្វាគមន៍​វត្តមាន Zinedine Zidane ត្រឡប់​មក​វិញ​ដោយ​ចុះ​កុងត្រា​ជាមួយ​ក្លឹប​ដល់​ឆ្នាំ​ ២០២៤។ Ronaldo មាន​កាតព្វកិច្ច​ជួយ​ក្រុម​ Juventus នៅ​ពាន​ Champions Leagueដែល​ជើង​ទី​មួយ​ចាញ់​ Atletico Madrid ២-០។

ម្ចាស់​ពាន​ Ballon d'Or ៥​សម័យ​កាល​​បាន​និយាយ​ថា៖ "គ្មាន​អ្វី​ត្រូវ​លាក់បាំង​ទេ។ បាល់ទាត់​គឺ​ជា​ចំណង់ចំណូលចិត្ត​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​ចូលចិត្ត​វា​ជាង​អ្វី​ៗ​ទាំង​អស់។​ ខ្ញុំ​បាន​ចំណាយ​ពេល​លេង​នៅ​ព័រទុយហ្គាល់​, អង់គ្លេស, និង​អេស្ប៉ាញ​ ហើយ​ពេល​នេះ​ខ្ញុំ​ធ្វើ​រឿង​ដូចគ្នា​នៅ​អ៊ីតាលី។ ខ្ញុំ​រីករាយ​នឹង​ស៊ុត​ចូល​ទី​ និង​ជួយ​ក្រុម​ឲ្យ​ឈ្នះ"។​

អតីត​តារា​ឆ្នើម​ Manchester United និង​ Real Madrid បាន​ស៊ុត​បញ្ចូល​ទី​៦៩៧​គ្រាប់​ក្នុង​ ៩៨៤​ប្រកួត​ក្នុង​អាជីព៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម