អត់​ហត់​ទាញ​ម៉ែត្រ​ចុះ​ឡើង កាន់​តែ​ស្មាតហ្វូន​ប្រើ​កម្មវិធី​នេះ អាច​វាស់ដី​ស្រែចម្ការ​បាន​ងាយ

  • 2019-03-13 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យា​កាន់​តែ​អភិវឌ្ឍ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ក៏​ជា​ហេតុ​ជំរុញ​ឲ្យ​ការ​រស់នៅ​របស់​មនុស្ស​ទូទាំង​សកលលោក​ទទួល​បាន​ភាព​ងាយ​ស្រួល​និង​ចំណេញ​ពេលវេលា ផ្អែក​តាម​អត្ថប្រយោជន៍​មួយ​ចំនួន​ទាញ​ចេញ​ពី​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប។ មិន​ខុស​អ្វី​ពី​ការ​វាស់ដី​ស្រែចម្ការ​សព្វថ្ងៃ​នេះ អ្នក​ប្រើប្រាស់​ក៏​អាច​យក​ស្មាតហ្វូន​ជំនួស​ឧបករណ៍​វាស់​ម៉ែត្រ​បាន​ដោយ​ងាយ​បំផុត។

មិន​ថា​តែ​ម្ចាស់​ឧបករណ៍ iOS ឬ Android យើង​សូម​ចែក​រំលែក​នូវ​កម្មវិធី​ឥត​គិត​ថ្លៃ​និង​សាមញ្ញ​មួយ​ឲ្យ​ឈ្មោះ​ថា 'GPS Fields Area Measure' ដែល​អ្នក​អាច​ប្រើ​មុខងារ​ងាយៗ​ក្នុង​ការ​វាស់​ចម្ងាយ បរិមាត្រ ឬ​ក្រឡាផ្ទៃ​នៃ​ទីតាំង​ណា​មួយ​ដែល​អ្នក​កំពុង​ឈរ​ជើង។ ខាង​ក្រោម​បង្ហាញ​ពី​វិធី​ប្រើប្រាស់៖

១.ចូល​ទៅ​ទាញ​យក​កម្មវិធី GPS Fields Area Measure សម្រាប់ iOS | Android

២.សូម​ធ្វើ​ការ​បើក Location Service លើ​ឧបករណ៍ > ចុច​ត្រង់​សញ្ញា​ចាប់​ទីតាំង​កំពុង​ឈរ​ជើង

៣.ជា​ធម្មតា​ការ​វាស់​ដី​ស្រែ​ចម្ការ យើង​គណនា​រក​ផ្ទៃ​ក្រឡា បែប​នេះ​សូម​ចុច​ត្រង់​រូប​លេខ (+)​ > រើស​យក​ពាក្យ​ Area

៤.អ្នក​អាច​កំណត់​តាម​ចំណុច​ភ្លឺ​ស្រែ​ដោយ​ផ្ទាល់ (Manual measuring) ឬ​ការ​ដើរ​វាស់ (GPS measuring)

៥.អ្នក​អាច​ចុច​លើ​ ៣ ឬ ៤ ចំណុច និង​អាច​ច្រើន​ជាង​នេះ​តាម​ស្ថានភាព​ជាក់ស្តែង > ផ្ទៃ​ក្រឡា​នឹង​បង្ហាញ​នៅ​ផ្នែក​ខាង​លើ ត្រង់​ពាក្យ Area ឧទាហរណ៍៖ Area: 1,054 ha (ហិតា)

៦.អាច​ធ្វើ​ការ​ផ្លាស់ប្តូរ​ឯកតា​រង្វាស់​ដី ពី​ហិតា​ទៅ​ជា​ម៉ែត្រ​ការេ ដោយ​ចូល​ទៅ Settings > ត្រង់​ពាក្យ Area units សូម​រើស​យក​តែ​ខ្នាត m2 ជា​ការ​ស្រេច

អត្ថបទ៖ កៅ រក្សា