អស់ទាស់! Ronaldo ស៊ុត Hat Trick ទម្លាក់ Atletico Madrid

  • 2019-03-12 22:10:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Juventus ទីបំផុតបានធានាកៅអីវគ្គ៨ក្រុមចុងក្រោយយ៉ាងនឹកស្មានមិនដល់ក្រោយវាយបកយកឈ្នះ Atletico Madrid ដោយលទ្ធផល ៣ទល់នឹង០នៅជើងទីពីរ។

កាលពីជើងទីមួយនៅទឹកដីអេស្ប៉ាញ Atletico ទេគឺជាអ្នកឈ្នះ ដោយផ្ដួលក្រុមរហស្សនាមថាសេះបង្កង់ដោយលទ្ធផល ២ទល់នឹង០ ប៉ុន្តែនៅជើងទីពីរបែរជារបូត៣គ្រាប់វិញធ្វើឲ្យពួកគេត្រូវដើរចេញពីកម្មវិធីយ៉ាងគួរឲ្យសោកស្ដាយជាទីបំផុត។

៣គ្រាប់របស់ Juventus សុទ្ធតែជាថ្វីជើងរបស់តារាឆ្នើម Cristiano Ronaldo ទាំងអស់គឺនៅនាទី ២៧ ៤៨ និង បាល់ប៉េណាល់ទី នាទី៨៦។ វគ្គផ្ដាច់ព្រ័ត្រឆ្នាំនេះគឺធ្វើនៅកីឡដ្ឋាន Wanda Metropolitano របស់ Atletico ប៉ុន្តែម្ចាស់ផ្ទះគ្មានសំណាងលេងនៅទឹកដីរបស់ខ្លួនក្រោយជ្រុះចេញពីកម្មវិធី៕

អត្ថបទ៖ វីរ័ត្ន