Ronaldo បញ្ចេញ​ក្បាច់​​អបអរ​ឌឺ​ដាក់ Simeone​ វិញ ក្រោយ​ Juventus ទម្លាក់ Atl Madrid

  • 2019-03-13 02:04:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​បញ្ចេញ​កាយ​វិការ​បញ្ឈឺ​ទៅ​កាន់​​អ្នក​ចាត់​ការ​របស់  Atletico Madrid លោក Diego Simeone បន្ទាប់​ពី​ក្រុម​របស់​គេ Juventus បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ Champions League។

រំឭក​ពេល​ដែល​កីឡាករ  Jose Maria Gimenez រក​បាន​គ្រាប់​ដំបូង​កាល​ពី​ជើង​ទី​មួយ​ឲ្យ Atletico នៅ​កីឡដ្ឋាន Wanda Metropolitano លោក Simeone បាន​អបអរ​​យក​ដៃ​ក្ដោប​ប្រដាល់​ភេទ​របស់​ខ្លួន។ ប៉ុន្តែ​​វិល​មក​កាន់​ជើង​ទី​ពីរ​ Ronaldo បាន​ប្រើ​ក្បាច់​អបអរ​នេះ​ដូច​គ្នា​ដើម្បី​ឌឺ​ទៅ​​កាន់ Simeone។

បន្ទាប់​ពី​រក​បាន​៣​គ្រាប់​ម្នាក់​ឯង ពេល​ដែល​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​វ័យ​៣៤​ឆ្នាំ​បាន​អបអរ​យក​ដៃ​ក្ដោប​ប្រភេទ​ ឌឺ​ទៅ​កាន់​​អ្នក​ចាត់​ការ​របស់ Atletico។ Ronaldo រក​បាន hat-trick ​៨​ដង​នៅ​ក្នុង  Champions League តាម​ទាន់​កំណត់ត្រា​របស់ Lionel Messi៕ ​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី