វៀតណាមខាងត្បូង រងការគំរាមកំហែងពីរលកកម្ដៅខណៈសីតុណ្ហភាពហក់ឡើងខ្ពស់

  • 2019-03-13 02:48:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វៀតណាម​ខាងត្បូង ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​រង​ការ​គំរាម​កំហែង​ពី​រលក​កម្ដៅ​នា​សប្ដាហ៍​នេះ​ខណៈ​ដែល​ជាតិ​អំបិល​ខ្ពស់​ក្នុង​ដី​អាច​នឹង​បង្ក​គ្រោះ​ថ្នាក់​ដល់​រុក្ខជាតិ​ទឹកសាប។

យោងតាមភ្នាក់​ងារ​អាកាសធាតុនៅភាគខាងត្បូង​ឲ្យ​ដឹង​ថា សីតុណ្ហភាព​នឹង​ហក់​ឡើង​ដល់ ៣៦​អង្សា​នៅ​សប្ដាហ៍​នេះ​ ហើយ​សំណើម​ក្នុង​ខ្យល់​នឹង​ធ្លាក់​ចុះ​ទាប។ ខេត្ត​ដែល​ទទួល​រង​ឥទ្ធិពល​នេះ មាន​ដូចជា​ខេត្ត Binh Phouc, Dong Nai និង​Tay Ninh ខណៈ​ដែល​ទីក្រុង​ហូជីមិញ, ឡុងអាន, Can Tho និង Vinh Long មាន​សីតុណ្ហភាព ៣៥​អង្សា។

ជាមួយគ្នាដែរ តំបន់​ជាច្រើន​ក្នុង​ប្រទេស​វៀតណាម មិនមាន​ភ្លៀង​ធ្លាក់​អស់​រយៈ​ពេល ២​ខែ​មក​ហើយ​ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​កសិកម្ម និង​ព្រៃ​ឈើ ក៏​ដូច​ជា​ជាតិ​អំបិល​ក្នុង​ដី​បាន​កើន​ឡើង​ជាង ៤០​គីឡូម៉ែត្រ​នៅ​តាម​ស្ទឹង​នៃ​ខេត្ត Ben Tre៕

ប្រភព៖ tuoitrenews   ប្រែសម្រួល ៖ រ័ត្ន