Microsoft នឹង​ផ្ញើ​សារ​ដាស់តឿន​មួយ ដល់​ម្ចាស់​កុំព្យូទ័រ​ប្រើប្រាស់ Windows 7 ទាំង​អស់​ក្នុង​លោក

  • 2019-03-13 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Microsoft កំពុង​រៀបចំ​ត្រៀម​បញ្ចេញ​សារ​ជូន​ដំណឹង​មួយ​ដល់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ដំណើរការ Windows 7 ​ពី​ការ​ព្រមាន​គ្រោង​បិទ​ចោល​ការ​គាំទ្រ​ប្រព័ន្ធ​សុវត្ថិភាព ​ក្រោយ OS នេះ​ដាក់​ឲ្យ​ប្រើប្រាស់​អស់​រយៈ​ពេល​ជាង ១០ ឆ្នាំ​ទៅ​ហើយ​នោះ។

សារ​ជូន​ដំណឹង​នឹង​មាន​ភ្ជាប់​ជាមួយ​តំណ​មួយ ដែល​ជា​ការ​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ប្រើប្រាស់​ធ្វើ​ការ​ Upgrade ឡើង Windows 10 ឬ​ទិញ​កុំព្យូទ័រ​សេរ៊ី​ក្រោយ​ណា​មួយ។ លោក Matt Barlow នាយក​ជាន់​ខ្ពស់​នៃ Windows បាន​ពន្យល់​ថា៖ "ចាប់​ពី​ខែ​ក្រោយ​ទៅ សម្រាប់​អ្នក​ប្រើ Windows 7 រំពឹង​នឹង​ទទួល​សារ​ជូន​ដំណឹង​មួយ​លើ​កុំព្យូទ័រ​របស់​ពួក​គេ ដែល​ជា​ការ​ដាស់តឿន​ដ៏​សមរម្យ​មួយ​អាច​លោត​ច្រើន​ដង​ក្នុង​ឆ្នាំ ២០១៩ នេះ"។

យ៉ាងណាមិញ​អ្នក​ក៏​មាន​សិទ្ធ​បិទ ដោយ​រើស​យក "Do not remind me again" ព្រោះ​សារ​នេះ​នឹង​បង្ហាញ​ម្តង​ហើយ​ម្តង​ទៀត​ក្នុង​អំឡុង​ឆ្នាំ ២០១៩ ប៉ុន្តែ​ក៏​នឹង​បិទ​ទៅ​វិញ​ក្រោយ Windows 7 លែង​គាំទ្រ​នៅ​ខែ​មករា។

រំឭក​ថា​សព្វថ្ងៃ​ប្រព័ន្ធ OS ជំនាន់​ក្រោយ Windows 10 កំពុង​មាន​អ្នក​ប្រើប្រាស់​ប្រមាណ ៨០០ លាន​ឧបករណ៍ ​ដែល​ប្រកៀក​នឹង​គោលដៅ​របស់ Microsfot ចង់​ទាញ​ឲ្យ​បាន ១ ពាន់​លាន​ឧបករណ៍​ដើម្បី​សម្រេច​គោលដៅ ថ្វី​បើ​មាន​ការ Upgrade របស់​អតិថិជន​មាន​ភាព​យឺតយ៉ាវ​ជាង​ការ​រពំងទុក​ក្តី។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theverge   ប្រែ​សម្រួល៖ កៅ រក្សា