សំនួរ​ចាក់​ដោត Neymar ឬ Mbappe? តា​ Perez ថា​ចង់​យក​ទាំង​ពីរ

  • 2019-03-13 04:22:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្លឹប​របស់ Real Madrid លោក Florentino Perez សង្ឃឹម​កីឡាករ​ទាំង​ពីរ​គឺ Kylian Mbappe និង Neymar អាច​នឹង​ចូលរួម​ជាមួយ​ក្លឹប​របស់​លោក​នៅ​ពេល​អនាគត។

Zinedine Zidane ត្រូវ​បាន​តែងតាំង​ធ្វើ​ជា​គ្រូ​ធំ​​របស់ Real កាល​ពី​ថ្ងៃ​ច័ន្ទ​ ចុះ​កុងត្រា​ដល់​ឆ្នាំ​២០២២។ Zidane ត្រូវ​ទទួល​រ៉ាប់រង​ស្រង់​ទម្រង់​លេង​របស់​អធិរាជ​ស​ឡើង​វិញ បន្ទាប់​ពី​ក្លឹប​មួយ​នេះ​ដុនដាប​ខ្លាំង​ក្រោម​ការ​ដឹង​នាំ​របស់​លោក Santiago Solar។

​ការ​បាត់បង់ Cristiano Ronaldo ទៅ​កាន់ Juventus ត្រូវ​បាន​គេ​ជឿ​ថា​ជា​កត្តា​មួយ​រុញ​ឲ្យ Madrid ធ្លាក់​ការ​លេង។ ដូច្នេះ​ក្លឹប​កំពុង​តែ​រក​កីឡាករ​មក​ជំនួស​កន្លែង​សំខាន់​មួយ​នេះ Mbappe និង Neymar ជា​មុខ​សញ្ញា​​ដែល Real ចង់​នាំ​មក។

Florentino Perez បាន​បង្ហាញ​ជំហរ​ថា Zidane គឺ​ជា​ជនជាតិ​បារាំង ដូចនេះ​​អាច​ជា​រឿង​ងាយ​ក្នុង​ការ​ទាក់ទាញ Mbappe មក​កាន់​ក្លឹប។ យ៉ាងណាមិញ​តាម​ការ​សាកសួរ​របស់​អ្នក​កាសែត​​​ទៅ​កាន់ Perez ប្រសិន​ទិញ​រវាង​ Mbappe និង Neymar តើ​យក​មួយ​ណា? Perez តប​ថា ចង់​បាន​ទាំង​ពីរ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ