ច្បាប់ថ្មីនៅអ៊ីតាលី ហាមសិស្សមិនឲ្យចូលរៀនប្រសិនបើមិនទាន់ចាក់វ៉ាក់សាំង

  • 2019-03-13 06:19:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ៗ​អ៊ីតាលី​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​ត្រឹមត្រូវ នឹង​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ចូល​រៀន​នោះ​ទេ​ក្រោយ​ពេល​ដែល​ផ្ទុះ​ជំងឺ​កញ្ជ្រឹល​ទូទាំង​ប្រទេស។

ច្បាប់​ថ្មី​ដែល​អនុវត្ត​ដោយ​គណបក្ស​នយោបាយ M5S ចែង​ថា ឪពុកម្ដាយ​ដែល​បញ្ជូន​កូន​ទៅ​សាលា​ដោយ​មិន​បាន​ចាក់​វ៉ាក់សាំង​ត្រឹម​ត្រូវ អាច​ប្រឈម​មុខ​នឹង​ការ​ផាក​ពិន័យ​ចាប់​ពី ៥០០​ដុល្លារ​ឡើង​ទៅ។ ច្បាប់​ថ្មី​ដែល​មាន​ឈ្មោះ​ថា Lorenzin ក៏​អនុញ្ញាត​ឲ្យ​សាលា​ដេញ​សិស្ស​អាយុ​ក្រោម ៦​ឆ្នាំ​ចេញ​ពី​សាលា​មត្តេយ្យ​​ផង​ដែរ​ប្រសិន​បើ​ពួកគេ​មិន​ចាក់​វ៉ាក់សាំង។ តាម​រយៈ​ច្បាប់​នេះ ក្មេង​ៗ​តម្រូវ​ឲ្យ​ចាក់​វ៉ាក់សាំង​សំខាន់​ៗ​មួយ​ចំនួន​ដូចជា​វ៉ាក់សាំង​អ៊ុតស្វាយ, គ្រុនស្វិតដៃជើង, កញ្ជ្រឹល, ស្រឡទែន និង​ស្អូច មុន​ពួកគេ​អាច​ចូល​សាលា​បាន។

គួរ​ឲ្យ​ដឹង​ថា ច្បាប់​ថ្មី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ផ្ទុះ​ជំងឺ​កញ្ជ្រឹល​ទូទាំង​ប្រទេស ជាហេតុ​បណ្ដាល​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ឆ្លង​ពី​ក្មេង​ៗ ដោយ​ករណី​ជំងឺ​នេះ​ចំនួន ១៦៥​ត្រូវ​បាន​រាយការណ៍​កាល​ពី​ខែ​មករា៕

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន