មកស្គាល់ ទីក្រុងទាំង ១០ សម្បូរអំពើហិង្សាបំផុតជុំវិញពិភពលោក

  • 2019-03-13 08:03:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ឆ្នាំ ២០១៨ ប្រទេស​នៅ​អាមេរិក​ឡាទីន​ជា​ច្រើន បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ប្រទេស​ដែល​សម្បូរ​ហិង្សា​បំផុត ខណៈ​ដែល​ម៉ិកស៊ីកូ​ជាប់​ច្រើន​ជាង​គេ​រហូត​ដល់ ១៥​ទីក្រុង។ អំពើ​ហិង្សា​នៅ​អាមេរិក​ឡាទីន ភាគ​ច្រើន​កើត​ឡើង​ដោយសារ​ការ​ជួញ​ដូរ​គ្រឿង​ញៀន និង​ឧក្រិដ្ឋកម្ម​គ្រោង​ទុក​ជា​មុន។ ក្រៅ​ពី​នេះ កត្ដា​អស្ថិរភាព​នយោបាយ, ភាពក្រីក្រ និង​វិបត្តិ​សេដ្ឋកិច្ច ក៏​ចូលរួម​ចំណែក​នៃ​អំពើ​ហិង្សា​ផង​ដែរ។

ដូច្នេះ​ខាង​ក្រោម​នេះ គឺជាទីក្រុងទាំង ១០ សម្បូរអំពើហិង្សាបំផុតជុំវិញពិភពលោក ៖

១. ទីក្រុង Ciudad Bolivar ប្រទេស​វេណេហ្ស៊ុយអេឡា មាន​មនុស្សឃាត ៦៩,០៩ ករណី​ក្នុងចំណោម​ប្រជាជន ១០០ ០០០នាក់

២. ទីក្រុង Fortaleza ប្រទេស​ប្រេស៊ីល មាន​មនុស្សឃាត ៦៩,១៥ ករណី​ក្នុងចំណោម​ប្រជាជន ១០០ ០០០នាក់

៣. ទីក្រុង Natal ប្រទេស​ប្រេស៊ីល មាន​មនុស្សឃាត ៧៤,៦៧ ករណី​ក្នុងចំណោម​ប្រជាជន ១០០ ០០០នាក់

៤. ទីក្រុង Ciudad Guayana ប្រទេស​វេណេហ្ស៊ុយអេឡា មាន​មនុស្សឃាត ៧៨,៣០ ករណី​ក្នុងចំណោម​ប្រជាជន ១០០ ០០០នាក់

៥. ទីក្រុង Irapuato ប្រទេស​ម៉ិកស៊ីកូ មាន​មនុស្សឃាត ៨១,៤៤ ករណី​ក្នុងចំណោម​ប្រជាជន ១០០ ០០០នាក់

៦. ទីក្រុង Ciudad Juarez ប្រទេស​ម៉ិកស៊ីកូ មាន​មនុស្សឃាត ៨៥,៥៦ ករណី​ក្នុងចំណោម​ប្រជាជន ១០០ ០០០នាក់

៧. ទីក្រុង Ciudad Victoria ប្រទេស​ម៉ិកស៊ីកូ មាន​មនុស្សឃាត ៨៦,០១ ករណី​ក្នុងចំណោម​ប្រជាជន ១០០ ០០០នាក់

៨. ទីក្រុង ការ៉ាកាស ប្រទេស​វេណេហ្ស៊ុយអេឡា មាន​មនុស្សឃាត ៩៩,៩៨ ករណី​ក្នុងចំណោម​ប្រជាជន ១០០ ០០០នាក់

៩. ទីក្រុង Acapulco ប្រទេស​ម៉ិកស៊ីកូ មាន​មនុស្សឃាត ១១០,០៥ ករណី​ក្នុងចំណោម​ប្រជាជន ១០០ ០០០នាក់

១០. ទីក្រុង Tijuana ប្រទេស​ម៉ិកស៊ីកូ មាន​មនុស្សឃាត ១៣៨,២៦ ករណី​ក្នុងចំណោម​ប្រជាជន ១០០ ០០០នាក់

ប្រភព៖ Businessinsider   ប្រែសម្រួល ៖ រ័ត្ន