មានចិត្តជួយសង្គមតែខ្វះកម្លាំង និងលុយកាក់! មក Comment ក្រោមវីដេអូ កូកា-កូឡា ក្ដីប្រាថ្នាអាចក្លាយជាការពិត

  • 2019-03-14 03:08:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់គិតទេថា មួយឆាកជីវិតនេះ នឹងធ្វើអ្វីមួយដើម្បីជួយសង្គម ឬសហគមន៍ទាំងមូលហោចណាស់ឱ្យបានម្តង? បើធ្លាប់មាន តើចង់ឱ្យក្លាយជាការពិតដែរអត់? ពេលខ្លះចង់ធ្វើ តែមិនដឹងចាប់ផ្តើមពីត្រង់ណាទៅ មែនអត់? ហើយជឿអត់ថាគ្រាន់តែចំណាយពេល ២-៣ នាទីសរសេរ Comment អាចជួយឲ្យបំណងប្រាថ្នារបស់អ្នកបានសម្រេចដែរទេ?

កូកា-កូឡា បានបញ្ចេញគម្រោងថ្មីមួយសម្រាប់អបអរឆ្នាំថ្មី គឺបើកឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមគ្រប់រូប Comment ពីក្ដីប្រាថ្នាជួយសហគមន៍របស់ខ្លួន។ ក្នុងនោះ បំណងប្រាថ្នាចំនួន ៧ នឹងត្រូវជ្រើសរើសចេញពី Comment ទាំងអស់ ដើម្បីជួយបំពេញឲ្យក្លាយជាការពិត។ គម្រោងនេះ បានបើកជាផ្លូវការតាំងពីថ្ងៃ ៩ មិនា ហើយនឹងត្រៀមបិទទៅវិញ នៅថ្ងៃទី ១៦ មិនា ២០១៩ នេះហើយ។

ចង់ដឹងពីវិធីចូលរួមអត់? ចាំ Sabay ណែនាំពីលក្ខខណ្ឌមួយចំនួនដូចជា៖

  • ចូលទៅទស្សនាវីដេអូខាងក្រោម
  • Comment សេចក្តីប្រាថ្នារបស់អ្នក ប្រាប់ផងថាហេតុអ្វីបានអ្នកគិតថា សហគមន៍នោះត្រូវការជំនួយ ពីក្រោមវីដេអូ រួចចុច Share
  • ត្រូវប្រាកដថាបំណងប្រាថ្នានោះ គឺពិតជាអាចផ្ដល់ផលប្រយោជន៍រួមដល់សហគមន៍ មិនមែនដើម្បីខ្លួនឯង ឬបុគ្គលណាម្នាក់ឡើយ
  • ការបើកឲ្យ Comment នឹងផ្ដើមពីម៉ោង ១២:០០ ថ្ងៃត្រង់ ថ្ងៃ ៩ មិនា ២០១៩ នឹងបិទទៅវិញនៅ នៅម៉ោង ៦ ល្ងាច ថ្ងៃទី ១៦ មិនា ២០១៩។ រាល់ Comment ដែលហួសពីម៉ោងទាំងនេះ នឹងចាត់ទុកជាមោឃៈ។
  • គោលដៅចុះទៅសហគមន៍ទាំង ៧ គឺត្រូវតែមានទីតាំងនៅជិត និងក្នុងរាជធានីភ្នំពេញ។

ចាំអីទៀត? សល់ពេលតែ ៣ ថ្ងៃទៀតប៉ុណ្ណោះ...Comment ពីក្ដីប្រាថ្នាដ៏បរិសុទ្ធរបស់អ្នកមក៎ កូកា-កូឡា នឹងចាំជួយសម្រេច។ សូមចូលទៅកាន់ http://bit.ly/CokeTermsConditions ដើម្បីលម្អិតព័ត៌មានពីលក្ខខណ្ឌនៃការចូលរួម។

ទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ សុខណា