ឈ្នះរហូតឥតដាច់! រឿងជិះ Grab មួយមិនឱ្យព្រួយបានបញ្ចុះថ្លៃ ហើយបានឈ្នះទូរសព្ទ iPhone XS ថែមទៀត

  • 2019-03-13 09:40:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បានទាំងឈ្នះរាល់សប្តាហ៍ បានទាំងប្រូម៉ូសិនសឹងរាល់ថ្ងៃ ដឹងថាចង់និយាយពីអីអត់? នោះ គឺ "RIDENWIN” ដោយអ្នកគ្រាន់តែទាញយកកម្មវិធី Grab កក់ការធ្វើការដំណើរជាមួយប្រូម៉ូកូដ "RIDENWIN” និងមានឱកាសឈ្នះរង្វាន់ទូរសព្ទ iPhone XS និងរង្វាន់ជាច្រើនទៀត។

កម្មវិធីធ្វើដំណើរតាមរយៈប្រូម៉ូកូដ RIDENWIN នឹងធ្វើការចាប់រង្វាន់មានដូចជា៖

  • ទូរសព្ទ iPhone XS 64GB មួយគ្រឿង
  • ឧបករណ៍បំពងសំឡេង JBL ចំនួន ៥រង្វាន់
  • ប័ណ្ណជិះ Grab បញ្ចុះតម្លៃ ៨០០០រៀល សម្រាប់ជិះ ២ដង ចំនួន១០រង្វាន់

លក្ខខណ្ឌក្នុងការចូលរួមដើម្បីឈ្នះរង្វាន់ទាំងអស់នេះគឺគ្រាន់តែប្រើប្រូម៉ូកូដ RIDENWIN នៅចន្លោះថ្ងៃទី ១២-១៨ មីនា ២០១៩ ដើម្បីកក់ការធ្វើដំណើរមួយយានយន្ត Grab មួយណាក៏បាន នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ប្រូម៉ូកូដនេះ ក៏ផ្ដល់ជូនអ្នកការ បញ្ចុះតម្លៃ ៤,០០០រៀល សម្រាប់ជិះ ៣ដង និង​សម្រាប់តែអតិថិជនថ្មីប៉ុណ្ណោះ។

កម្មវិធីនេះធ្វើឡើងរៀងរាល់សប្ដាហ៍ពីថ្ងៃអង្គារ ដល់ ថ្ងៃចន្ទ (នៅសប្ដាហ៍បន្ទាប់)។ Grab នឹងធ្វើការជ្រើសរើស និងប្រកាសឈ្មោះអ្នកឈ្នះ នៅថ្ងៃពុធសប្ដាហ៍បន្ទាប់។ ឱកាសល្អបែបនេះ មិនជិះម្តេចបាន ថ្ងៃណាអត់មានយានជំនិះសម្រាប់ទៅសាលា ឬកន្លែងធ្វើការទេ ហៅ Grab ទៅ លឿន សុវត្ថិភាព តម្លៃសមរម្យ សំខាន់បានរង្វាន់កប់សេរីមកវិញទៀត។ សូមបញ្ជាក់ថា អ្នកឈ្នះមានសិទ្ធិទទួលបានរង្វាន់តែមួយប៉ុណ្ណោះ៕

អត្ថបទ៖ ថា ម៉ាលីដា