ស្ថិតិ​ខ្លះ​ៗ​សម្រាប់​ការ​ប្រកួត​ ២​គូ​ចុង​ក្រោយ​នៅ​វគ្គ​ ១៦​ក្រុម​ UCL

  • 2019-03-13 13:59:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាង​ក្រោម​នេះ​ជា​ ស្ថិតិ​ខ្លះ​ៗ​សម្រាប់​ការ​ប្រកួត​ជើង​ទី ២ របស់​ ២​គូ​ចុង​ក្រោយ​ នៅ​វគ្គ​ ១៦​ក្រុម UEFA Champions League៖

Bayern Munich ប៉ះ​នឹង​ Liverpool

១. Bayern ខកខាន​រក​គ្រាប់​បាល់​តែ​ម្ដង​គត់ ចំណោម​ ២៦​ប្រកួត​ចុង​ក្រោយ នៅ Champions League ក្នុង​ទឹកដី​របស់​ពួក​គេ (ស្មើ​ដោយ​គ្មាន​គ្រាប់​ជាមួយ​នឹង​ក្លឹប​ Sevilla កាល​ពី​រដូវ​កាល ២០១៧/១៨)។

២. Bayern ធ្លាក់​ត្រឹម​វគ្គ ១៦​ក្រុម​ UEFA Champions Leauge ចុង​ក្រោយ​គេ​គឺ​នៅ​រដូវ​កាល ២០១០/១១ ដោយសារ​តែ Inter Milan ទម្លាក់។

៣. ខ្សែ​ប្រយុទ្ធ​ Bayern Munich កីឡាករ Robert Lewandowski រក​គ្រាប់​បាល់​បាន ២៣​គ្រាប់ ក្នុង​ចំណោម​ការ​បង្ហាញ​ខ្លួន​ចំនួន ២២​ដង គ្រប់​កម្មវិធិ​នៅ​ក្នុង​កីឡដ្ឋាន Allianz Arena។

៤. ខ្សែ​ប្រយុទ្ធ​ទាំង​ ៣​ របស់ Liverpool ដែល​មាន​ដូចជា Mohamed Salah, Sadio Mane និង Robert Firmino រក​បាន​តែ ១​គ្រាប់​គត់ ក្នុង​ចំណោម​ការ​ស៊ុត​រួម​គ្នា​សរុប ៣៣​ជើង​​ក្នុង​ប្រកួត​ទ្វីប​អឺរ៉ុប​។

Barcelona ប៉ះ​នឹង​ Lyon

១. Barcelona ឈ្នះ​ទាំង​អស់​ ៣​ប្រកួត ក្នុង​ចំណោម​ប្រកួត​ក្នុង​ដី​ក្លឹប​សហរដ្ឋអាមេរិក​ Lyon ដោយ​រក​បាន ១០​គ្រាប់​ និង​រង​គ្រាប់​បាល់​វិញ​ចំនួន ២​គ្រាប់​ប៉ុណ្ណោះ។

២. Lyon ស្មើ ៦​ដង ក្នុង​៦​ប្រកួត​ចុង​ក្រោយ UEFA Champions League ដែល​តាម​ស្មើ​កំណត់ត្រា​របស់​ក្លឹប AEK Athens (រដូវ​កាល ២០០២/០៣) និង​ក្លឹប​ Rangers (រដូវ​កាល ២០០៥/០៦)។

៣. ខ្សែ​ប្រយុទ្ធ​ក្លឹប​ Barcelona កីឡាករ​ Lionel Messi រក​គ្រាប់​បាល់​បាន ៦០​គ្រាប់​ ក្នុង​៦០​ប្រកួត​ចុង​ក្រោយ​ក្នុង​កីឡដ្ឋាន Camp Nou តែ​កីឡាករ​រូប​នេះ​ខកខាន​ស៊ុត​ចូល ឬ​ Assist ឲ្យ​មិត្ត​រួម​ក្រុម​នៅ​ក្នុង​ ៨​ប្រកួត​ ចំណោម​ ១១​ប្រកួត​នៃ​វគ្គ​ចាញ់​ធ្លាក់​របស់​ Champions League។

៤. Barcelona មិន​បាន​ឡើង​ទៅ​វគ្គ​បន្ត លើក​ចុង​ក្រោយ​បង្អស់​ក្នុង​រដូវ​កាល ២០០៦/០៧ ដែល​ទម្លាក់​ដោយ​ក្លឹប​ Liverpool៕

ប្រភព៖ Sports Keeda   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម