ប្រភេទ iPhone ដំឡើង​ថ្មី​ដូច​គ្នា តែ​ក្រុមហ៊ុន​មួយ​ដាក់​លក់​ធូរ​ថ្លៃ​ជាង Apple ​ខ្ទង់ ១ សន្លឹក

  • 2019-03-14 02:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ iPhone ដំឡើង​ថ្មី​ដែល​យើង​ហៅ​កាត់​ថា​ផលិតផល Refurbished បច្ចុប្បន្ន​ក៏​កំពុង​ទទួល​បាន​ការ​ពេញ​និយម បន្ទាប់​ពី Apple ដាក់​លក់​ជា​ហូរហែ​ជាមួយ​តម្លៃ​ទាប​និង​គុណភាព​ប្រហាក់ប្រហែល​របស់​ថ្មី។

ទៅ​មើល​ក្រុមហ៊ុន​ Remade ក៏​ចាប់​ដើរ​តាម​គន្លង​មួយ​នេះ ដោយ​មាន​ពាក្យ​ស្លោក​ប្រចាំ​ត្រកូល​របស់​ខ្លួន "ភាព​ល្អ​ប្រសើរ​ជាង​ម៉ាស៊ីន Refurbished"។ ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង​បាន​ដើរ​ប្រមែប្រមូល iPhone ខូចៗ​យក​មក​កែច្នៃ​ឡើង​វិញ ដោយ​ផ្លាស់ចោល​រាល់​ផ្នែក​ដែល​មាន​បញ្ហា​និង​ដោះ​សំបក​អាលុយមីញ៉ូម​ខ្នង​ក្រោយ ច្នៃ​ទៅ​ជា​ពណ៌​ប្លែក​ពី​គ្នា។

សព្វថ្ងៃ​ការ​ច្នៃ​សំបក​ពណ៌​ខ្នង​ក្រោយ​មាន​តែ​លើ​ម៉ូឌែល iPhone 6 ឬ iPhone 7 ដោយ​ប្រភេទ​សារធាតុ​កញ្ចក់​មាន​លើ iPhone X និង iPhone 8 ​ខាង​ក្រុមហ៊ុន​ក៏​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ចង្វាក់​ផលិតកម្ម​តេស្ត​សាកល្បង​នៅ​ឡើយ។ នេះ​បើ​យោង​តាម​អ្នក​តំណាង Remade បាន​ប្រាប់ MacWorld នៅ​ពិព័រណ៍ MWC នា​ពេល​កន្លង​ទៅ។

ពិសេស​បំផុត​នោះ Remade ​ក៏​មាន​ធានា​មួយ​ឆ្នាំ​លើ​ផលិតផល​ដែល​ខ្លួន​លក់​ចេញ​ទៅ។ ចំពោះ​តម្លៃ ក្រុមហ៊ុន Remade ដាក់​លក់ iPhone 7 ទំហំ 32GB ថ្លៃ​ប្រមាណ ៥០៥ ដុល្លារ ធៀប​នឹង​ម៉ាស៊ីន Refurbised មូឌែល​ដដែល​របស់ Apple ថ្លៃ ៥៩៥ ដុល្លារ ពោល​គឺ​អតិថិជន​អាច​ចំណេញ​លើ​ការ​ចំណាយ​ប្រមាណ ៣០ ទៅ ៤០ ភាគរយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា