Liverpool ទម្លាក់ Bayern ក្លាយជាក្រុមអង់គ្លេសទី៤ទៅវគ្គ៨ក្រុមចុងក្រោយ

  • 2019-03-13 22:45:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool ទីបំផុតនៅតែមានឱកាសឡើងទៅវគ្គ៨ក្រុមចុងក្រោយ UEFA Champions League បន្ទាប់ពីយកឈ្នះ Bayern Munich ដល់ក្នុងផ្ទះ ដោយលទ្ធផល ៣ទល់នឹង១។

កាលពីជើងទីមួយជើងឯកពានទ្វីបអឺរ៉ុបរបស់អង់គ្លេស៥សម័យកាលបានត្រឹមស្មើ ០ទល់នឹង០ប៉ុណ្ណោះនៅទឹកដីរបស់ខ្លួន ប៉ុន្តែការប្រកួតនៅកីឡដ្ឋាន Allianz Arena យប់មិញ Sadio Mane បានក្លាយជាវីរបុរសក្រោយស៊ុតបញ្ចូលទី២គ្រាប់ និង Van Dijk ១គ្រាប់ជួយឲ្យ Liverpool ទម្លាក់ Bayern សឹងមិនគួរឲ្យជឿ។

១គ្រាប់របស់ម្ចាស់ផ្ទះគឺជាការធ្វើឲ្យចូលទីខ្លួនឯងរបស់ខ្សែការពារ Joel Matip។ Liverpool បានក្លាយជាក្រុមមកពីអង់គ្លេសចុងក្រោយគេដែលឡើងទៅវគ្គបន្តបន្ទាប់ពី Manchester United, Tottenham Hotspur និង Manchester City៕

អត្ថបទ៖ វីរ័ត្ន