Barca ក្លាយជាក្រុមអេស្ប៉ាញតែមួយគត់ទៅវគ្គ៨ក្រុម Champions League

  • 2019-03-13 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona បានយកឈ្នះ Lyon ៥-១ ក្នុងការប្រកួត UEFA Champions League វគ្គ១៦ក្រុមចុងក្រោយនៅកីឡដ្ឋាន Nou Camp ដើម្បីឡើងទៅវគ្គបន្ត។

កាលពីជើងមុននៅទឹកដីបារាំងក្រុមយក្សកាតាឡាន់ធ្វើបានត្រឹមលទ្ធផលស្មើគ្នា ០ទល់នឹង០ប៉ុន្តែ ប៉ុន្តែសម្រាប់ជើងទីពីរនេះ Barcelona មិនឲ្យខកខានឱកាសនោះទេ ដោយបានផ្ដួល Lyon យ៉ាងចាស់ដៃរហូត៥គ្រាប់ស៊ុតបញ្ចូលទីដោយ Messi ២គ្រាប់, Coutinho, Piqué និង Dembélé ម្នាក់១គ្រាប់។

Lyon ត្បិតជាក្រុមបារាំងក្រោយគេដែលធ្លាក់ចេញពីកម្មវិធី ក៏មិនបានទៅផ្ទះវិញដៃទទេដែរគឺបានស៊ុតម្ចាស់ផ្ទះ១គ្រាប់ដែរជាថ្វីជើងកីឡាករ Tousart នៅនាទី៥៨។ ក្រុមទាំង៨ដែលឡើងវគ្គបន្តមាន Barcelona, Ajax, FC Porto, Juventus, Liverpool, Tottenham, Manchester United និង City៕

អត្ថបទ៖ វីរ័ត្ន