Bernardo Silva របស់​ Man City បន់​​មិន​ចង់​ជួប Juventus នៅ​​វគ្គ​៨​ក្រុម

  • 2019-03-14 02:09:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​របស់ Manchester City កីឡាករ Bernardo Silva មិន​ចង់​ជួប​ក្រុម Juventus នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ឡើយ ជា​ពិសេស​ខ្លាច Cristiano Ronaldo បំផ្លាញ​ក្ដី​ស្រមៃ​របស់​​ក្លឹប។

Ronaldo បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ជា​ថ្មី ក្រោយ​រក​បាន Hat-Trick ទម្លាក់ Atletico Madrid កាល​ពី​​ថ្ងៃ​អង្គារ​ ជួយ Juventus ឈ្នះ​សរុប​ទាំង​ពីរ​ជើង ៣-២ បាន​ឆ្លង​ផុត​វគ្គ​១៦​ក្រុម​ចុងក្រោយ។ នេះ​មាន​ន័យ​ថា Juventus នឹង​​ក្លាយ​ជា​ក្នុង​គ្រោះថ្នាក់​មួយ​សម្រាប់​ក្រុម​អង់គ្លេស​ទាំង​អស់ ដែល​បាន​ឡើង​ទៅ​ Quarter-Finals ដល់​ទៅ​៤​ក្រុម។

សម្រាប់​មិត្តរួម​ជាតិ​ព័រទុយហ្គាល់​ Bernardo Silva បាន​បង្ហាញ​ការ​ព្រួយបារម្ភ មិន​ចង់​ជួប Ronaldo នៅ​វគ្គ​បន្ត​ឡើយ។ “ខ្ញុំ​ស្គាល់​គេ(Ronaldo) ខ្ញុំ​ដឹង​ពី​សមត្ថភាព​របស់​គេ ហើយ​ជា​ថ្មី​ម្ដង​ទៀត​កាល​ពី​ថ្ងៃ​អង្គារ គេ​បាន​បង្ហាញ​វា​។ Cristiano បាន​នៅ​ជាមួយ​អ្វី​ដែល​គេ​បាន​ធ្វើ​ក្នុង​បាល់ទាត់​រយៈពេល​១៥​ឆ្នាំ​កន្លង​ទៅ គេ​ប្រហែល​ជា​​កីឡាករ​ល្អ​ដាច់​គេ​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់។ ប្រាកដ​ណាស់​លេង​ទល់​នឹង Cristiano ពិត​ជា​ស្មុគស្មាញ"៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម