ជិត​ចូល​ឆ្នាំ រក​ទិញ​រថយន្ត​មែន​ទេ? ក្រុមហ៊ុន​រថយន្ត​កូរ៉េ​ល្បី​​មួយ កំពុង​បញ្ចុះ​តម្លៃ​អស់​ទាស់​ នៅ​​ផ្សារ​អ៊ី​អន ២

  • 2019-03-14 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​SsangYong ក្រុម​ហ៊ុន​រថយន្ត​កូរ៉េ​ល្បី​ឈ្មោះ ដែល​បំពាក់​បច្ចេកវិទ្យា​ទំនើប​អាល្លឺម៉ង់ បាន​រៀបចំ​កម្មវិធី​ពិសេស​នៅ​ផ្សារ​ទំនើប​អ៊ីអន ២ មាន​ឈ្មោះ​ថា "-ស្វាគមន៍​ឆ្នាំ​ថ្មី​ ជាមួយ​ប្រណិត​ភាព​ថ្មី​ជាមួយ​និង​គ្រួសារ​អ្នក! ត្រឡប់​ទៅ​លេង​ស្រុក​វិញ ឲ្យ​ពិសេស​អស្ចារ្យ​ក្នុង​ឆ្នាំ​នេះ!” ដើម្បី​អបអរ​ក្នុង​ឱកាស​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ នៅ​ថ្ងៃ​ទី ១៥ ដល់ ១៧ ខែ​មិនា​ឆ្នាំ ២០១៩ ខាង​មុន​នេះ​។

ក្នុង​នោះ​ដែរ ក៏​មានការ​​តាំង​បង្ហាញ​រថយន្ត​ស៊េរី​ចុង​ក្រោយ ៣ ម៉ូឌែល​និង​ជា​ ​រថយន្ត​កំពុង​លក់​ដាច់​បំផុត​របស់​ក្រុមហ៊ុន ​ដែល​កំពុង​ប្រូម៉ូសិន​ទៀត​ផង ​ដោយ​មាន​លក្ខណ​សម្បត្តិ​ដូចជា៖

#១) Rexton Sports

ជា​ប្រភេទ​រថយន្ត​សម្រាប់​យក​មក​ដឹក​ទំនិញ​បាន តែ​ក៏​ផ្ដោត​ទៅ​លើ​ផាសុកភាព និង​ងាយ​ស្រួល​ធ្វើ​ដំណើរ​ដែរ ដោយ​មាន​កាមេរ៉ា ៣៦០ដឺក្រេ កៅអី​ខាង​មុខ​មាន​ចរន្ត​ខ្យល់​ចេញ​ចូល និង​អាច​បត់​បាន ៨ របៀប ព្រម​ទាំង​ពោង​សុវត្ថិភាព ៦ ចង្កៀង​ជា​ប្រភេទ LED ជាដើម។

Rexton Sports នេះ​វា​មិន​គ្រាន់​តែ​ជា​ឡាន Pick Up ធម្មតា​នោះ​ទេ ប៉ុន្តែ​វា​ជា​ប្រភេទ​រថយន្ត​​ស៊េរី​ថ្មី (SUT) ដែល​ផ្ដោត​ទៅ​លើ​សុវត្ថិភាព ផា​សុខភាព និង​ភាព​ងាយ​ស្រួល ក្នុង​ការ​ធ្វើ​ដំណើរ ហើយ​ក៏​អាច​ដឹក​ទំនិញ ឬ​សម្ភារៈ​ផ្សេងៗ​បាន​ផង​ដែរ។

ចំពោះ​តម្លៃ​ Rexton Sports 2019 នេះ​គឺ៖ -ប៉ុង​មួយ (2WD)៖ ៣៨ ៥០០ ដុល្លារ -ប៉ុង​ពីរ ( 4WD)៖ ៤៥ ៥០០ ដុល្លារ -ពណ៌៖ ខ្មៅ ស ទឹកប្រាក់ ខៀវ និង​ពណ៌​ត្នោត -ប្រភេទ​ម៉ាស៊ីន​ឡាន Rexton Sports នេះ​ជា​ប្រភេទ​ម៉ាស៊ីន (2.2) គឺ​ប្រើប្រាស់​ប្រេងម៉ាស៊ូត (2WD 8.3L/100km ) និង (4WD 8.6L/100km ។

#២) Rexton

ជា​ប្រភេទ​រថយន្ត​ប្រណិត និង​បច្ចេកវិទ្យា​ទំនើប ដោយ​មាន​កៅអី​ត្រជាក់​ក្ដៅ កញ្ចក់ និង​ឃ្លុប​ក្រោយ​បិទ​បើក​បញ្ជា​ដោយ​សោ ប្រព័ន្ធ​តាម​ដាន​សម្ពាធ​កង់ Sensor មុខ​ក្រោយ ពោង​សុវត្ថិភាព ៧។

Rexton ជា​រថយន្ត​​ដែល​បាន​ទទួល​ពាន​រង្វាន់​ចំណាត់​ថ្នាក់​លេខ ១ ក្នុង​ទស្សនាវដ្ដី 4X4 ក្នុង​ឆ្នាំ ២០១៨ ដែល​ជា​ទស្សនាវដ្ដី​រថយន្ត​ដ៏​ល្បី​បំផុត​នៅ​ក្នុង​ចក្រភព​អង់គ្លេស ហើយ​គុណភាព​និង​សក្តានុភាព​នៃ ឡាន​នេះ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​សកល។

ចំពោះ​តម្លៃ​ឡាន Rexton -2019 នេះ​គឺ៖ ប៉ុង​មួយ (2WD)៖ ៥៥ ៥០០ ដុល្លារ ប៉ុង​ពីរ ( 4WD)៖ ៥៩ ៥០០ ដុល្លារ ពណ៌៖ ខ្មៅ សរ និង ប្រផេះ។ ប្រភេទ​ម៉ាស៊ីន​ឡាន Rexton នេះ​ជា​ប្រភេទ​ម៉ាស៊ីន(2.2) គឺ​ប្រើប្រាស់​ប្រេង​ម៉ាស៊ូត (2WD 8.3L/100km ), (4WD 8.6L/100km)។

#៣) Stavic

ជា​រថយន្ត​សម្រាប់​អ្នក​មាន​សមាជិក​គ្រួសារ​ច្រើន ដែល​មាន​រូប​រាង​ស្អាត​ មិន​ចាញ់​រថយន្ត​ប្រភេទ SUV ប៉ុន្មាន​ទេ បើ​ប្រៀប​ទៅ​នឹង​រថយន្ត​ប្រភេទ​នេះ​ផ្សេងៗ​ទៀត វា​ក៏​ស៊ី​ប្រេង​តិច ហើយ​មាន​តម្លៃ​សមរម្យ​ផង​ដែរ។

Stavic ជា​ប្រភេទ​ឡាន MPV ១១ កៅអី ស្អាត​ទាន់សម័យ​និង​សន្សំសំចៃ​ក្នុង​ការ​ប្រើប្រាស់។វា​ពិត​ជា​សាកសម​ក្នុង​ការ​ប្រើប្រាស់​ជា​លក្ខណៈ​គ្រួសារ។

តម្លៃ​ Stavic 2019 គឺ ៤១ ៨០០ ដុល្លារ ពណ៌៖ ពណ៌ សរ ខ្មៅ ខៀវ និងពណ៌​ប្រាក់ ប្រភេទ​ម៉ាស៊ីន​ឡាន Stavic នេះ​ជា​ប្រភេទ​ម៉ាស៊ីន (2.0) គឺ​ប្រើប្រាស់​ប្រេង​ម៉ាស៊ូត (8.3L/100Km) ប្រអប់​លេខ​អូតូ​មាន ៥ លេខ។

លើស​ពី​នេះ​ទៀត ក៏​នឹង​មាន​ការ​ធានា​ជូន​ ៣ ​ឆ្នាំ​ពេញឬ ១ ០០,០០០ គីឡូ​ម៉ែត្រ​ ការ​ផ្លាស់​ប្តូរ​ប្រេង​ម៉ាស៊ីន ៤ ដង​ថែម​ទៀត​ផង។

សម្រាប់​ព័ត៌មាន​បន្ថែម ចូល​ទៅ​ផេកហ្វេសប៊ុក SsangYong Cambodia ឬ​ទាក់ទង​លេខ 095 456 888/ 098 456 888/ 070 350 460/ 078 551 898។

SsangYong ក៏​បាន​បើក​សម្ពោធ អគារ​តាំង​បង្ហាញ​រថយន្ត​បន្ថែម​ថ្មី​មួយ​ទៀត​ហើយ​កាន់​ធំ និង​ទំនើប នៅ​ចំ​កណ្តាល​ទី​ក្រុង​ភ្នំពេញ។ ចង់​ស្គាល់​ច្បាស់​ពី​ថា រថយន្ត​ SsangYong ទំនើប​ទាក់​ទាញ​ប៉ុណ្ណា​អាច​ទៅ​មើល​ដោយ​ផ្ទាល់​នៅ SsangYong Showroom ថ្មី​ និង​ទំនើប ដែល​មាន​ទីតាំង​ស្ថិត​នៅ​លើ​មហាវិថី​សហព័ន្ធ រុស្សី (ក្បែរ​ស្ពាន​អាកាស​សាលា​តិចណូ) សង្កាត់​ផ្សារដេប៉ូ ៣ ខណ្ឌ​ទួលគោក ភ្នំពេញ។ ចំណែកទីតាំងទី១៖ ផ្ទះលេខ១១៦, រង្វង់មូលចោមចៅ រវាងផ្លូវជាតិលេខ៣ និងលេខ៤, រាជធានីភ្នំពេញ៕

អត្ថបទ៖ រក្សា