Lewandowski រិះគន់ Bayern លេងការពារពេកទើបចាញ់
- 2019-03-14 03:26:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lewandowski រិះគន់ Bayern លេងការពារពេកទើបចាញ់
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Robert Lewandowski បានរិះគន់បច្ចេកទេសលេងរបស់ក្លឹបខ្លួន Bayern Munich បន្ទាប់ពីពូកគេធ្លាក់ចេញពីពាន Champions League ដោយសារថ្វីជើងរបស់ Liverpool កាលពីយប់មិញ។
កីឡាករសញ្ជាតិប៉ូឡូញមានអារម្មណ៍ថា Bayern លេងក្នុងចំណុចអវិជ្ជមាន ជាពិសេសការពារពេក និងបណ្ដោយឲ្យក្រុម Jurgen Klopp រកបានដល់ទៅ៣គ្រាប់នៅកីឡដ្ឋាន Allianz Arena។ កាលពីជើងទីមួយ Bayern ពិតជាពិបាករកគ្រាប់មែនទែននៅទឹកដី Anfield ខណៈមកដីខ្លួនឯងនៅតែពិបាក។
ក្រោយបរាជ័យ Lewandowski ដែលជាខ្សែប្រយុទ្ធរបស់ Bayern បានលើកឡើងថា៖ "ប្រាកដណាស់ ពួកយើងដឹងវាគឺជាការប្រកួតដ៏ស្វិតស្វាញមួយ។ ប៉ុន្តែការប្រកួតទាំងពីរជើងខ្ញុំគិតថាយើងលេងការពារពេក។ ពួកយើងមិនព្យាយាមជំរុញការប្រយុទ្ធដើម្បីបង្កើតឱកាសទាំងការប្រកួតទីមួយនិងទីពីរ"។
ជ័យជម្នះរបស់ Liverpool បានធ្វើឲ្យក្រុមអង់គ្លេស៤បានឡើងទៅវគ្គ៨ក្រុមចុងក្រោយរួមជាមួយ Manchester United, Tottenham និង Manchester City។ ចំណែកក្រុមផ្សេងៗ៤ទៀតមានដូចជា៖ Barcelona, Ajax, Juventus និងPorto។ ការចាប់ឆ្នោតវគ្គ៨ក្រុមចុងក្រោយនឹងធ្វើឡើងនៅថ្ងៃស្អែក ទីស្នាក់ការរបស់សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ UEFA ដែលមានទីតាំងស្ថិតនៅទីក្រុង Nyon ប្រទេសស្វីស៕