បងអ្នកជិះម៉ូតូធ្វើអីចឹងបានទៀត! មកដឹងពីតម្លៃផាកពិន័យអ្នកជិះបញ្ជ្រាសផ្លូវ
- 2019-03-14 05:22:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បងអ្នកជិះម៉ូតូធ្វើអីចឹងបានទៀត! មកដឹងពីតម្លៃផាកពិន័យអ្នកជិះបញ្ជ្រាសផ្លូវ
ចន្លោះមិនឃើញ
ទោចក្រយានមួយគ្រឿងបានបើកបរខុសទិស ដែលត្រូវបានក្រុមអ្នកថតរូប របស់ Sabay ថតរូបបាន កាលពីពេលថ្មីៗនេះ។ តើប្រិយមិត្ត យល់យ៉ាងណាចំពោះការបើកបររបស់គាត់ តាមរយៈរូបថតមួយសន្លឹកនេះ?
តោះ! យើងក្រលេកមកមើលអនុក្រឹត្យ ស្ដីពីការផាកពិន័យអន្ដរការណ៍ចំពោះល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលមាត្រា ៨ នៃអនុក្រឹត្យនេះ បានចែងថា ត្រូវផាកពិន័យអន្ដរការណ៍ចំពោះអ្នកបើកបរទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្ដោងរ៉ឺម៉ក ឬត្រីចក្រយានយន្តទឹកប្រាក់ ២៥ ៥០០០ រៀល។ អ្នកបើកបរយានយន្តធុនស្រាលចំនួន ៥០ ០០០រៀល និងអ្នកបើកបរយានយន្តធុនធ្ងន់ចំនួនទឹកប្រាក់ ១សែនរៀល ចំពោះបទល្មើស ដែលអ្នកបើកបរយានយន្តខុសទិស ដែលតម្រូវឲ្យធ្វើចរាចរណ៍ ឬបើកបរជាន់គំនូសបង្ហូតកណ្ដាលទ្រូវផ្លូវ។
ក្រោយស្វែងយល់ពីច្បាប់ចរាចរណ៍ហើយ តើប្រិយមិត្តមួយចំនួនតូច ដូចរូបខាងលើ ហ៊ានបើកបរ ខុសទិសទៀតទេ?