មក​ស្គាល់​ក្រុមទាំង៦៤ទូទាំងប្រទេសប្រជែងជើងឯកប្រាក់រង្វាន់១៥ពាន់ដុល្លារ​

  • 2019-03-15 23:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​ Tiger Street Football Festival 2019 បាន​បញ្ចប់​វគ្គ​ជម្រុះ​ស្វែង​រក​ក្រុម​​ខ្លាំង​តាម​តំបន់​រួច​ហើយ​ បន្ទាប់​ពី​តំបន់​ចុង​ក្រោយ​រាជធានី​ភ្នំពេញ​បាន​បញ្ចប់​ដោយ​ជោគជ័យ​កាល​ពី​ល្ងាច​ម្សិល​មិញ។

បន្ទាប់​ពី​ចប់​ការ​ប្រកួត​​តំបន់​រាជ​ធានី​ភ្នំពេញ​ ក្រុម​ខ្លាំង​ទាំង​៦៤​ត្រូវ​បាន​ជ្រើស​រើស​រួច​រាល់​ហើយ​ដើម្បី​បន្ត​ដំណើរ​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​ទូទាំង​ប្រទេស​ដើម្បី​ស្វែង​រក​ជើង​ឯក​ដែល​ត្រូវ​ទទួល​បាន​ប្រាក់​រង្វាន់​១៥​ ០០០​ដុល្លារ​អាមេរិក។ ការ​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ​ទូទាំង​ប្រទេស​ត្រូវ​ប្រកួត​ព្រឹក​ថ្ងៃ​សៅរ៍​ ទី​១៦​ ខែ​មីនា​ ឆ្នាំ​២០១៩​នេះ​ហើយ។

ចាំ​មើល​ក្រុម​មក​ពី​តាម​បណ្តា​ខេត្ត​ ឬ​រាជ​ធានី​ភ្នំពេញ​ជា​ម្ចាស់​ជើង​ឯក​​ទូទាំង​ប្រទេស​ប្រចាំ​ឆ្នាំ​២០១៩​នេះ? ប៉ុន្តែ​ពេល​មក​ស្គាល់​ក្រុម​ទាំង​៦៤​ដែល​​មក​ពី​តំបន់​ណា​ខ្លះ​ជា​មុន​សិន។

មណ្ឌល​រាជ​ធានី​ភ្នំពេញមាន ១២​ក្រុម​​

  • ១-ក្រុម Down Town Sport (ជើង​ឯក​)
  • ២-ក្រុម Rolling FC​
  • ៣-ក្រុម ឆន្ទៈ​កីឡា
  • ៤-ក្រុម ពិស្ណុការ
  • ៥-ក្រុម Victory Youth
  • ៦-ក្រុម ក្រុម​ G3 FC
  • ៧-ក្រុម សម្ព័ន្ធ​ គ.ស.ន.ប.ក
  • ៨-ក្រុម វណ្ណាស័ក្ត
  • ៩-ក្រុម ពិស្ណុការ​
  • ១០-ក្រុម Younggan FC
  • ១១-ក្រុម Down Town
  • ១២-ក្រុម​​ មិត្ត​អ្នក​ច្បាប់​ (B)

មណ្ឌល​ខេត្ត​កណ្តាលមាន ៤​ក្រុម​​

  • ​១-ក្រុម TN Kandal (ជើង​ឯក​)
  • ២-ក្រុម SERV
  • ៣-ក្រុម ព្រែក​ប្រា​កីឡា​
  • ៤-ក្រុម​ Blue Moon

មណ្ឌល​ខេត្ត​កំពង់ចាម​មាន ៧​ក្រុម​

  • ១-ក្រុម​ INTER KPC (ជើង​ឯក​)
  • ២-ក្រុម​​ ដី​ឡូត៍​ អាន​ វេងស្រ៊ុន​
  • ៣-ក្រុម​ កុកសរ​
  • ៤-ក្រុម​ BLACK EAGLE FC
  • ៥-ក្រុម​ THE WOLF
  • ៦-ក្រុម​ KING LION
  • ៧-ក្រុម​ MY 05

មណ្ឌល​ខេត្ត​សៀមរាបមាន ១២​ក្រុម​​

  • ១-ក្រុម​ Siem Reap FC ​(A) (ជើង​ឯក​)
  • ២-ក្រុម​​ Siem Reap FC​
  • ៣-ក្រុម​លេខ​៣​ FRATELLO FC​
  • ៤-ក្រុម​លេខ៤​ WAT SVAY UNITED​
  • ៥-ក្រុម​ ​គីរីដងរែក​
  • ៦-ក្រុម​ យុវជន​សៀមរាប​ FC
  • ៧-ក្រុម​ THE BROTHER FC​
  • ៨-ក្រុម ​បាល់ទាត់​ដំរី​ A
  • ៩-ក្រុម​ Brother FC(A)​
  • ១០-ក្រុម ​យុវជន​គីរីដងរែក​ FC(B)​
  • ១១-ក្រុម​ FREEDOM FC​
  • ១២-ក្រុម​ Fleep Step B​

មណ្ឌល​ប៉ោយប៉ែតមាន ៦​ក្រុម​​

  • ១-ក្រុម Sisophon FC A (ជើង​ឯក​)
  • ២-ក្រុម Bun Koy FC A
  • ៣-ក្រុម Poi Pet Empire
  • ៤-ក្រុម Family FC B
  • ៥-ក្រុម Bun Koy Legend
  • ៦-ក្រុម Serey Sophon United C

មណ្ឌល​បាត់ដំបងមាន ៩​ក្រុម​​

  • ១-ក្រុម​ ស៊ាន ពិសិដ្ឋ (ជើង​ឯក​)
  • ២-ក្រុម​​ Tiger Night
  • ៣-ក្រុម​ Fox Zone FC (A)
  • ៤-ក្រុម​ PCO FC
  • ៥-ក្រុម​ Norea Team
  • ៦-ក្រុម​ យុវជន​ទួលតាឯក​ B
  • ៧-ក្រុម​ ឌី ស៊ី ស៊ី
  • ​៨-ក្រុម​ ខ្លា​ចាស់​ A
  • ៩-ក្រុម​ Ochar FC ​

មណ្ឌល​កំពង់ស្ពឺមាន ៤​ក្រុម​​

  • ១-ក្រុម Pitou FC (ជើង​ឯក​)
  • ២-ក្រុម Avatar ​
  • ៣-ក្រុម Black Lion A
  • ៤-ក្រុម​ត្រពាំង​លើក

មណ្ឌល​ខេត្ត​តាកែវមាន ៤​ក្រុម​​

  • ១-ក្រុម​យានដ្ឋាន​សំណាង​(១) (ជើង​ឯក​)
  • ​២-ក្រុម ក្លឹប​កីឡា​ដូន​កែវ A
  • ​៣-ក្រុម CTB ( B )
  • ៤-ក្រុម​ភូមិ​ស្នោ ( FC )

មណ្ឌល​ព្រះ​សីហនុ​មាន ៦​ក្រុម​

  • ១-ក្រុម​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​​​ព្រះសីហនុ ​A (ជើង​ឯក​)​
  • ២-ក្រុម Villa Videci
  • ៣-ក្រុម​យុវជន​សាលា​​ខេត្ត​ព្រះសីហនុ​ A​
  • ៤-ក្រុម​​យុវជន​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​ B​
  • ៥-ក្រុម​ Osahkho FC
  • ៦-ក្រុម​ Hurricane FC​ A​

ក្រុម​ជយលាភី​​​ទូទាំង​ប្រទេស​

  • ក្រុម​លេខ​១៖ ១​ ៥០០០​ ដុល្លារ​អាមេរិក​
  • ក្រុម​លេខ​២៖ ៥ ​០០០​ ដុល្លារ​អាមេរិក​
  • ក្រុម​លេខ​៣៖ ២​ ៥០០ ដុល្លារ​អាមេរិក
  • ក្រុម​លេខ៤៖ ១​ ០០០​ ដុល្លារ​អាមេរិក​​​​

រឹត​តែ​អស្ចារ្យ​ទៀត​នោះ​ នឹង​មាន​ការ​ប្រកួត​គំ​តន្ត្រី​ដ៏​អស្ចារ្យ​ដែល​សម្តែង​ដោយ​កំពូល​តារា​ចម្រៀង​ជា​ច្រើន។

  • ថ្ងៃ​ទី​១៦ ខែ​មីនា ​មាន​ការ​សម្ដែង​ដោយ​​លោក ឆន សុវណ្ណារាជ, កញ្ញា ឱក សុគន្ធ​កញ្ញា, ​ឈិន ម៉ានិច, វីឌីណែត, Step និង DJ Maily។

  • ថ្ងៃ​ទី​១៧ ​ខែមីនា ​មាន​ការ​សម្ដែង​ដោយ​ លោក ព្រាប សុវត្តិ, ​អ្នក​នាង ​ពេជ្រ សោភា, ​កញ្ញា​ ទេព្យ​ បូព្រឹក, កញ្ញា សួស វីហ្សា, កូន​ប្រុស​លោក ព្រាប​ សុវត្តិ និង​ DJ Maily ។ ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍​រស្មី ហង្ស​មាស​​។ ​​

  • អត្ថបទ​ពាក់​ព័ន្ធ​ជា​ច្រើន​ សូម​ចូល​៖ Tiger Street Football Festival 2019

អត្ថបទ៖ ជាន ចាន់រ៉ា