ថៃគ្រោងដាក់របាំ ណូរ៉ា ដែលជារបាំពាក់ក្រចកវែងៗក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការយូណេស្កូ

  • 2019-03-15 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាំ​ណូ​រ៉ា​ ដែល​ជា​របាំ​ប្រពៃណី​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ ត្រូវ​បាន​គេ​ផ្ដល់​ឱ្យ​ដើម្បី ស្វែង​រក​កន្លែង​មួយ នៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ។

យោង​តាម​សារព័ត៌មាន The Nation ចេញ​ផ្សាយ​កាល​ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ បាន​ឲ្យ​ដឹង​ថា ការ​សម្រេច​ចិត្ត​យល់​ព្រម​ពី​គណៈរដ្ឋមន្ត្រី​ថៃ​នេះ​ដែរ គឺ​បាន​ប្រកាស​ដោយ​លោក អា​តិ​សិត ឆៃ​យ៉ា​នូ​វ៉ាត អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​នៅ​វិមាន​រដ្ឋាភិបាល។

ក្រសួង​វប្បធម៌​បាន​ខិត​ខំ​អភិរក្ស​របាំ​ថៃ​ដែល​មាន​លក្ខណៈ​ប្លែក​ពី​គេ​នេះ បន្ទាប់​ពី​របាំ​ល្ខោន​ខុន ត្រូវ​បាន​ចុះ​បញ្ជី​ជា​សម្បត្តិ​នៅ​បេតិកភណ្ឌ​វប្បធម៌​អរូបី សម្រាប់​មនុស្ស​ជាតិ នៅ​ក្នុង​កិច្ច​ប្រជុំ​ក្នុង​អង្គការ​យូណេស្កូ​នៅ​ក្នុង​ប្រទេស​ម៉ូ​រីស កាល​ពី​ឆ្នាំ​មុន។ 

រដ្ឋមន្ត្រី​វប្បធម៌​ថៃ​លោក Vira Rojpojchanarat បាន​និយាយ​ថា រដ្ឋាភិបាល​ថៃ​នឹង​ស្នើ​ចុះ​បញ្ជី​របាំ ណូ​រ៉ា ក្នុង​កិច្ច​ប្រជុំ​នា​ពេល​ខាង​មុខ​របស់​អង្គការ​យូណេស្កូ​នៅ​ទី​ក្រុង​បូហ្គូតា ប្រទេស​កូឡុំប៊ី​ចាប់​ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី ១៤ខែ​ធ្នូ។ បើ​របាំ​នេះ ត្រូវ​បាន​គេ​ឲ្យ​ពិន្ទុ គឺ​នីតិវិធី​ចុះ​បញ្ជី​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ឆ្នាំ ២០២០។

លោក Vira បាន​និយាយ​ថា ណូ​រ៉ា គឺ​ជា​របាំ​ចម្រុះ​ពណ៌​ដែល​សំដែង​ដោយ​អ្នក​របាំ ដ៏​ប៉ិន​ប្រសប់​ស្លៀកពាក់​សំលៀកបំពាក់​ដ៏​ស្រស់​ស្អាត និង​អម​ដោយ​ចង្វាក់​ភ្លេង។ អ្នក​រាំ​របាំ ណូ​រ៉ា ស្លៀក​សំលៀកបំពាក់​រស់​រវើក និង​ចម្រុះ​ពណ៌​ហើយ​ពួក​គេ ពាក់​ក្រចក​វែង​ៗ តែ​ម្តង​ដែល​ទាំង​អស់​នេះ​ឆ្លុះ​បញ្ចាំង​ពី​សិល្បៈ ដ៏​វិចិត្រ​និង​សិល្បៈ​ហត្ថកម្ម​ដ៏​អស្ចារ្យ៕

ប្រភព៖ Lookingtoday News