អស់បារម្ភ! សម្អាតថ្លើមតាមបែបធម្មជាតិ ជាមួយអាហារទាំង ៥ នេះ

  • 2019-03-17 01:53:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លើមគឺជាប្រព័ន្ធមុខងារដ៏សំខាន់មួយនៃរាងកាយ ហើយវាមានតួនាទីចម្បងកក្នុងការកម្ចាត់ជាតិពុល និងសារធាតុគីមីគ្រោះថ្នាក់ផ្សេងៗចេញពីរាងកាយ ក៏ដូចជាសរីរាង្គដទៃទៀត។ ប្រសិនបើអ្នកមានបញ្ហាទាក់ទងនឹងការរំលាយអាហារ ឬតឹងពោះ រួមជាមួយបញ្ហានៃចំណង់អាហារទៀតនោះបានន័យថា ថ្លើមរបស់អ្នកកំពុងត្រូវការការយកចិត្តទុកដាក់បន្តិចហើយ។ ការលាងសម្អាតថ្លើម គឺសំខាន់ណាស់ ក៏ព្រោះរាងកាយបង្កើតជាតិពុល និងសារធាតុបង្កជំងឺមហារីក ជាច្រើនប្រភេទ ដូច្នេះប្រសិនបើថ្លើមគ្មានសុខភាពល្អ ឬទទួលបានការសម្អាតទេនោះ ថាតើវាអាចកម្ចាត់ជាតិពុល ឬសម្អាតកាកសំណល់ចេញពីរាងកាយបានយ៉ាងម៉េចទៅ។ អ្វីដែលយើងទទួលទានប្រចាំថ្ងៃ គឺមានឥទ្ធិពលដោយផ្ទាល់លើសរីរាង្គខាងក្នុងរបស់យើង ក៏ដូចជាថ្លើម។

ខាងក្រោមជាអាហារដ៏ល្អៗមួយចំនួនដែលអ្នកគួរទទួលទានដើម្បីផ្ដល់សុខភាពល្អដល់ថ្លើម និងអាចសម្អាតថ្លើមបានតាមបែបធម្មជាតិ ៖

១. ក្រូចឆ្មារ

ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C ដែលមានប្រសិទ្ធិភាពកម្ចាត់ជាតិពុល រួមទាំងសារធាតុគីមីដទៃទៀតចេញពីក្នុងរាងកាយបានយ៉ាងប្រសើរ។ ការទទួលទានផ្លែឈើនេះក៏ជួយកាត់បន្ថយកូឡេស្តេរ៉ូលដែលរក្សាសុខភាពរាងកាយទាំងមូលល្អប្រសើរ។ អ្នកអាចបន្ថែមក្រូចឆ្មារក្នុងអាហារ ឬទទួលទានទឹកក្រូចឆ្មារស្រស់ដែលលាយជាមួយទឹកទឹកក្ដៅឧណ្ហៗរាល់ព្រឹកក៏បាន។

២. ប៉េងប៉ោះ

មានផ្ទុកសារធាតុ glutathione ដែលជួយសម្អាតថ្លើម។ លើសពីនេះទៅទៀត ប៉េងប៉ោះ ក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ lycopene ដែលជួយទប់ស្កាត់ជំងឺផ្សេងៗ រួមទាំងជំងឺខ្លាញ់រុំថ្លើម, មហារីកថ្លើម, មហារីកស្បែក, មហារីកសុដន់ និងមហារីកសួតផងដែរ។ ដូច្នេះកុំបន្ថែមប៉េងប៉ោះក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។

៣. រមៀត

រមៀតមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងបាក់តេរី ដែលជួយក្នុងការសម្អាតថ្លើម។ អ្នកអាចបន្ថែមម្ស៉ៅរមៀតទៅក្នុងអាហារផ្សេងៗប្រចាំថ្ងៃ ដើម្បីទទួលបានសុខភាពថ្លើមល្អ។

៤. ខ្ទឹមស

ការទទួលទានខ្ទឹមស គឺជាមធ្យោបាយបែបធម្មជាតិល្អបំផុតដើម្បីសម្អាតថ្លើម។ ខ្ទឹមសមានផ្ទុកនូវសារធាតុប្រឆាំងនឹងបាក់តេរី រួមទាំងអុកស៊ីដង់ ដែលល្អចំពោះសុខភាពថ្លើម។ព្យាយាមទទួលទានខ្ទឹមស ដោយបន្ថែមវាចូលជាមួយរបបអាហារប្រចាំថ្ងៃរបស់អ្នក។ ក្រៅពីល្អចំពោះថ្លើម ខ្ទឹមសក៏មានប្រសិទ្ធិភាពជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយផងដែរ។ ខ្ទឹមសថែមទាំងមានផ្ទុកនូវសារធាតុសេលេញ៉ូមដែលមានអត្ថប្រយោជន៍ណាស់ សម្រាប់ការបន្សាបជាតិពុល ហើយវាក៏ជួយបំពេញនូវកង្វះនៃសារធាតុចិញ្ចឹម និងសារធាតុរ៉ែដែលចាំបាច់ចំពោះសុខភាពរាងកាយទៀតផង។

៥. បន្លែបៃតង

ព្យាយាមទទួលទានបន្លែបៃតងឲ្យបានច្រើន ក៏ព្រោះបន្លែទាំងនេះមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម, ក្លរ៉ូភីល, វីតាមីន, ជាតិរ៉ែ ក៏ដូចជាអង់ស៊ីម ដែលល្អបំផុតចំពោះសុខភាពថ្លើម និងការបន្សាបជាតិពុល។ វាក៏ជួយបង្កើនសុខភាពប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធភាពស៊ាំនៃរាងកាយផងដែរ៕

ប្រភព ៖ health.com.kh