កម្ដៅកើនឡើងជាថ្មី! ចាប់ខ្លួនបាតុករ ២៥នាក់ក្រោយក្រុមអាវកាក់លឿងដុតហាងនៅប៉ារីស

  • 2019-03-17 02:36:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ត្រូវ​បង្ខំ​ចិត្ត​បញ្ឈប់ដំណើរកម្សាន្ដជិះស្គី​នៅតំបន់ភ្នំ Pyrenees ហើយ​ត្រឡប់​មក​កាន់​ទីក្រុង​ប៉ារីស​វិញ​ដើម្បី​បើក​ការ​ប្រជុំជាបន្ទាន់ក្រោយពេលដែល​ក្រុម​តវ៉ា​អាវកាក់​ពណ៌​លឿង​ បាន​នាំគ្នាដុត​ឡាន​ និង​ហាង​ជា​ច្រើន​នៅ​កណ្ដាល​ក្រុង។

យោង​តាម​ការិយាល័យ​របស់​ប្រធានាធបតី​ឲ្យ​ដឹង​ថា លោក​ Macron កំពុង​​បើក​កិច្ច​ប្រជុំ​បន្ទាន់​បំផុត​នៅ​ក្រសួង​មហាផ្ទៃ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ។ អាជីវកម្ម​ជា​ច្រើន​នៅ​ផ្លូវ Champs-Elysees ក្នុង​ទីក្រុង​ប៉ារីស ត្រូវ​បាន​បំផ្លាញ​កាល​ពី​ថ្ងៃ​សៅរ៍​​ខណៈ​ដែល​កម្ដៅ​នៃ​បាតុកម្ម​ផ្ទុះ​ឡើង​ជា​ថ្មី។ រូបភាព​ពី​ទីក្រុង​ប៉ារីស បង្ហាញ​ពី​សកម្មភាព​បាតុករ​នាំ​គ្នា​ដុត​ហាងស្រា Fouquet ដ៏​ល្បី ក៏​ដូច​ជាហាង​លក់​កាបូប​ប្រណីត Longchamp, ធនាគារ, រថយន្ដ និង​​ភោជនីយដ្ឋានជាច្រើន​កន្លែង​ទៀត។

ក្រោយ​កើតហេតុ ប៉ូលិស​បាន​ធ្វើ​ការ​ចាប់​ខ្លួន​បាតុករ​ ២៥​នាក់​​ហើយ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​ហិង្សា​នេះដោយ​អះអាង​ថា​វា​ជា​អំពើ​របស់​ឧក្រិដ្ឋជន៕

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន