ជា​កត្តិយស​ឯកឧត្តម​ ខៀវ សាម៉េត បាន​ជាប់​ជា​ប្រធាន​បាល់ទាត់​អាស៊ាន​

  • 2019-03-17 07:37:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯក​ឧត្តម​ ខៀវ សាម៉េត ត្រូវ​បាន​សមាជិក​ស​ហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី​អាគ្នេយ៍​ (AFF) បោះ​ឆ្នោត​​ជ្រើស​រើស​ជា​ប្រធាន​របស់​ខ្លួន​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​​ក្នុង​មហា​សន្និបាត​ប្រចាំ​ឆ្នាំ​​របស់​ខ្លួន​​កាល​ពី​ព្រឹក​មិញ​នេះ​នៅ​ទី​រួម​ខេត្ត​សៀមរាប។

ឯកឧត្តម ខៀវ សាម៉េត (រូបថត៖ សហព័ន្ធ​​បាល់ទាត់​កម្ពុជា)

សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី​អាគ្នេយ៍​បាន​ជ្រើស​រើស​យក​ខេត្ត​សៀមរាប​ដើម្បី​រៀប​ចំ​មហា​សន្និបាត​របស់​ខ្លួន​​ដើម្បី​ជ្រើស​រើស​សមាជិក​ប្រតិបត្តិ​ថ្មី​សម្រាប់​អារម្មណ៍​ឆ្នាំ​២០១៩​ដល់​ឆ្នាំ​​២០២៣។ ដូច្នេះ​រយៈ​ពេល​ពេញ​មួយ​អាណត្តិ​ ឯក​ឧត្តម​ ខៀវ សាម៉េត​ ដែល​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ត្រូវ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ក្នុង​សហព័ន្ធ​​បាល់ទាត់​អាស៊ាន​ដែល​មាន​១១​ប្រទេស​រួម​ទាំង​អូស្ត្រាលី​ថែម​ទៀត៕

មហាសន្និបាត (រូបថត៖ សហព័ន្ធ​បាល់ទាត់​កម្ពុជា)

នេះ​ជា​លើក​ទី​១​ហើយ​ដែល​ប្រទេស​កម្ពុជា​មាន​​បុគ្គលិក​ទទួល​បាន​តំណែង​ប្រធាន​នេះ ហើយ​ក៏​ជា​លើក​ទី​១​ដែល​តំណែង​ប្រធាន​នេះ​​កាន់​​ដោយ​កន្លង​មក​ជន​ជាតិ​សិង្ហបុរី​ធ្លាប់​កាន់​តំណែង​នេះ​ពី​ឆ្នាំ​១៩៨៤​ដល់​ឆ្នាំ​១៩៩៤ ហើយ​ជន​ជាតិ​ថៃ​ធ្លាប់​កាន់​ពី​ឆ្នាំ​១៩៩៤​ដល់​ឆ្នាំ​១៩៩៦ និង​ជន​ជាតិ​ម៉ាឡេស៊ី​ពី​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០១៩៕

​​ មហាសន្និបាត (រូបថត៖ សហព័ន្ធ​បាល់ទាត់​កម្ពុជា)

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម
អត្ថបទថ្មី