គ្មាន​ Ronaldo ក្រុម​ Juventus ស្គាល់​ជាតិ​បរាជ័យ​លើក​ដំបូង​នៅ​លីគ​

  • 2019-03-18 01:47:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត​កំណត់ត្រា​មិន​ដែល​ចាញ់​របស់​ Juventus ត្រូវ​បញ្ចប់​​​ត្រឹម​សប្ដាហ៍​ទី​២៨​​ក្រោយ​ក្រុម​ជើង​ឯក​ចាស់​របស់​អ៊ីតាលី​លេង​ចាញ់​​ Genoa ដោយ​លទ្ធផល​២​ទល់​នឹង​០។

ការ​ប្រកួត​កាល​ពី​យប់​មិញ​ក្រុម​ទាំង​ពីរ​សឹង​តែ​បញ្ចប់​ការ​ប្រកួត​ដោយ​លទ្ធផល​ ០-០ ទៅ​ហើយ​ប៉ុន្តែ​នៅ​សល់​១៨​នាទី​ចុងក្រោយ​ Sturaro បាន​ស៊ុត​បញ្ចូល​ទី​ឲ្យ​ម្ចាស់​ផ្ទះ​បាន​១​គ្រាប់​ មុន​ពេល​ដែល​ Pandev បាន​បន្ថែម​១​គ្រាប់​ទៀត​នៅ​នាទី​៨១។​ Ronaldo ដែល​ជា​កម្លាំង​សំខាន់​របស់​ Juv មិន​ត្រូវ​គ្រូ​បង្វឹក​ដាក់​ឲ្យ​លេង​នោះ​ទេ។​

ទោះ​ចាញ់​ជា​លើក​ដំបូង​ប៉ុន្តែ​ Juventus នៅ​តែ​នាំ​មុខ​​១៥​ពិន្ទុ​លើ​ក្រុម​លេខ​២​ Napoli គិត​ត្រឹម​សប្ដាហ៍​២៨​។ Napoli ឆ្លៀត​ពេល​ដែល​ក្រុម​កំពូល​តារាង​ចាញ់​ ​បាន​យក​ឈ្នះ​ Udinese ៤-២ នៅ​ថ្ងៃ​ជាមួយ​គ្នា៕

អត្ថបទ៖ វីរ័ត្ន