រដ្ឋមន្រ្តីក្រសួង​សាធារណការ ចុះត្រួតពិនិត្យ​ផ្ទាល់ នៃការដ្ឋាន​សាងសង់ផ្លូវល្បឿនលឿន

  • 2019-03-18 04:55:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​វេលា​ព្រឹក​ថ្ងៃច័ន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួងសាធារណការ ​និង​ដឹកជញ្ជូន អម​ដំណើរ​ដោយ ឯកឧត្ដម យូ ស៊ុនឡុង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ​និង​សមាជិក​ក្រុម​ការងារ​គម្រោង​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ត្រៀម​រៀប​ចំ​សម្រាប់​ពិធី​សម្ពោធ​បើក​ការដ្ឋាន​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះសីហនុ។ នេះ​បើ​យោង​តាម​ផេក​ផ្លូវ​ការ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន បង្ហោះ​សារ​ភ្ជាប់​នឹង​រូបភាព កាល​ពីព្រឹកមិញ​នេះ។

ផ្លូវ​ល្បឿន​លឿន​ ដែល​មាន​ប្រវែង ១៩០,០៣៦ គីឡូម៉ែត្រ នេះ គ្រោង​សម្ពោធ​បើក​ការដ្ឋាន នៅថ្ងៃទី២២ ខែ​មីនា ឆ្នាំ២០១៩ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នៅ​ទីតាំង​ឃុំវល្លិ៍ស ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ ចន្លោះ គ.ម៣៩ ផ្លូវជាតិលេខ៤។